សន្តិសុខសង្គម
ក្មេងស្ទាវ ២ ក្រុមដេញប្រយុទ្ធគ្នាផ្អើលក្រុងបាត់ដំបង ចាប់បាន ៤ នាក់មកសាកសួរ
ក្រោយពីមានវីដេអូឃ្លីបមួយដែលបានបង្ហោះចែកចាយលើបណ្តាញសង្គម បានបង្ហាញអំពីសកម្មភាពក្មេងស្ទាវ ២ ក្រុមដេញប្រយុទ្ធគ្នាផ្អើលដល់មហាជន នៅលើសួនច្បារសម្ដេចក្រឡាហោម ស ខេង កាលពីវេលាម៉ោង ០៣ និង ៣០នាទីទៀបភ្លឺថ្ងៃទី ៩ មីនា ស្ថិតនៅទីតាំងក្នុង ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង តែមិនឃើញមានកម្លាំងសមត្ថកិច្ច មកអន្តរាគមន៍។

ដោយសារតែមានការចែកចាយ និងរិះគន់ដល់សមត្ថកិច្ចតាមបណ្តាញសង្គមព្រោងព្រាត ខាងស្នងការខេត្តក៏បានចេញសេចក្តីបំភ្លឺជូនដល់សាធារជនថា ក្រោយកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួន យុវជនដែលសង្ស័យចំនួន ០៤ នាក់មកសាកសួរ។ តែយ៉ាងណានោះសមត្ថកិច្ចនឹងស្រាវជ្រាវរកបក្សពួកបន្តទៀត។
បើទោះបីយ៉ាងណា សមត្ថកិច្ចមិនទាន់បានបង្ហើបឲ្យដឹងជុំវិញតាមចាប់ខ្លួនបក្សពួកក្រុមស្ទាវទាំង ២ ក្រុមដែលបង្កអសន្តិសុខក្នុងសង្គមបានថាយ៉ាងណានៅឡើយ ហើយការបើកឆាកប្រយុទ្ធគ្នារបស់ក្រុមក្មេងស្ទាវទាំង ២ ក្រុមនេះក៏គេមិនទាន់ដឹងថាមានអ្នករងរបួសនោះនៅឡើយដែរ។
នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក អ៉ិម កុសស ស្នងការរងទទួលបន្ទុកការងារប្រតិកម្មរហ័ស និងជាអ្នកនាំពាក្យនៃស្នងការខេត្ត បានបើកកិច្ចប្រជុំមួយជាមួយមន្ត្រី នគរបាលដែលទទួលបន្ទុកការងារព័ត៌មានតាមបណ្តាញសង្គម និងប្រតិកម្មរហ័សនៅតាមបណ្តា អង្គភាពការិយាល័យជំនាញចំណុះស្នងការដ្ឋាន និងតាមអង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោក ព្រមទាំងអធិការរដ្ឋាននគរបាល ក្រុង ស្រុក ដែលការប្រជុំនេះធ្វើឡើងស្របតាមការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការខេត្តបាត់ដំបងផងដែរ។
ក្នុងជំនួបកិច្ចប្រជុំ លោកស្នងការរងបានរំលឹកឡើងវិញនូវតួនាទី និងភារកិច្ចរបស់មន្រ្តីនគរបាលដែលមានភារកិច្ចអនុវត្តការងារនេះក្នុងរយៈពេលកន្លងមកក៏ដូចជាពេលបច្ចុប្បន្ន។ ដោយសារស្ថានភាពនៃការវិវឌ្ឈន៍រីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសវិស័យព័ត៌មានវិទ្យាដែលតម្រូវឱ្យមន្រ្តីនគរបាលទាំងអស់ត្រូវខិតខំស្រាវជ្រាវ និងស្វែងយល់ឱ្យបានទូលំទូលាយចំពោះបញ្ហានេះក្នុងនោះគឺព័ត៌មានសង្គមដែលត្រូវបានមហាជនទូទៅនិយមប្រើប្រាស់ទាំងក្នុងទិដ្ឋភាពល្អ និងទិដ្ឋភាពមិនល្អផងដែរហើយទិដ្ឋភាពខ្លះបានក៏បានបង្កនូវករណីល្មើសច្បាប់មួយចំនួនធ្វេីឱ្យបាត់បង់នូវសន្តិសុខ សណ្តាប់ធ្នាប់សង្គមផងដែរ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


