ព័ត៌មានអន្ដរជាតិ
លោក Zelensky ថា អនាគតរបស់ អ៊ុយក្រែន នឹងសម្រេចក្នុងសមរភូមិប្រយុទ្ធនៅទីក្រុង Bakhmut
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា អនាគតរបស់ប្រទេសអ៊ុយក្រែនកំពុងត្រូវបានសម្រេចក្នុងសមរភូមិប្រយុទ្ធនៅទីក្រុង Bakhmut, ទីក្រុង Vuhledar និងកន្លែងផ្សេងទៀត ។

ទន្ទឹមនោះលោក Zelensky ក៏បានលើកទឹកចិត្តដល់កងទ័ពជួរមុខរបស់លោក ដែលកំពុងឈរជើងប្រយុទ្ធនៅភាគខាងកើតរបស់ប្រទេសផងដែរ ដោយលោកបាននិយាយថា រាល់ការប្រយុទ្ធទាំងអស់ គឺដើម្បីអនាគតរបស់ជាតិមាតុភូមិអ៊ុយក្រែន ។
លោកប្រធានាធិបតីបាននិយាយនៅក្នុងសារជាវីដេអូមួយ ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារថា “យើងពិតជាមានការឈឺចាប់ខ្លាំងណាស់ បន្ទាប់ពីឃើញទីក្រុងរ៉ែអំបិលរបស់យើងមួយនេះ ស្ថិតនៅក្នុងស្ថានភាពតឹងតែង និងស្វិតស្វាញបែបនេះ” ។

រហូតមកដល់ពេលនេះ ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅតែបន្តកើតមាន រវាងកងកម្លាំងរុស្ស៊ី និងអ៊ុយក្រែនសម្រាប់ការគ្រប់គ្រងបន្ទាយ Bakhmut ក្នុងតំបន់ Donetsk ភាគខាងកើតរបស់អ៊ុយក្រែន ។
គួរបញ្ជាក់ថា ជ័យជម្នះនៅទីក្រុង Bakhmut ដែលមានប្រជាជនមុនសង្រ្គាមប្រហែល ៧ ម៉ឺននាក់នឹងផ្តល់ឲ្យរុស្ស៊ីនូវរង្វាន់ធំទីមួយនៃការវាយលុករដូវរងា បន្ទាប់ពីបានកែនទាហានបម្រុងរាប់សែននាក់កាលពីឆ្នាំមុន ហើយវាក៏នឹងក្លាយជាជំហានមួយទៀតដើម្បីដណ្តើមយកតំបន់ Donbas ដែលជាគោលដៅសង្គ្រាមដ៏សំខាន់របស់រុស្ស៊ីផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ២ ខែទៀត រថក្រោះខ្លារខិន Leopard 1 ពី ៨០ ទៅ ៩០ គ្រឿងនឹងទៅដល់ដៃ អ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច