ព័ត៌មានអន្ដរជាតិ
២ ខែទៀត រថក្រោះខ្លារខិន Leopard 1 ពី ៨០ ទៅ ៩០ គ្រឿងនឹងទៅដល់ដៃ អ៊ុយក្រែន
បើតាមរដ្ឋមន្ត្រីស្ដីទីនៃក្រសួងការពារជាតិដាណឺម៉ាកលោក Troels Lund Poulsen បានឲ្យដឹងកាលពីពេលថ្មីៗនេះថា រថក្រោះខ្លារខិន Leopard 1 ជើងដំបូងមកពីប្រទេសដាណឺម៉ាក អាល្លឺម៉ង់ និងហូឡង់ នឹងត្រូវប្រគល់ឲ្យដល់ដៃអ៊ុយក្រែននៅដើមខែឧសភាខាងមុខនេះ ។

លោក Poulsen បានប្រាប់ទូរទស្សន៍របស់ដាណឺម៉ាកថា “យើងអាចនឹងបញ្ជូនរថក្រោះខ្លារខិនធុន Leopard 1 ពី ៨០ ទៅ ៩០ គ្រឿង ក្នុងអំឡុងដើមខែឧសភា ដល់ដំណាច់ឆ្នាំ ២០២៣ នេះ ហើយយើងនឹងចែកចាយជាបន្តបន្ទាប់ទៀត ព្រោះវាចាំបាច់ដើម្បីពន្លឿនដល់សកម្មភាពហ្វឹកហ្វឺនជាមួយទាហានអ៊ុយក្រែន” ។
ស្របពេលជាមួយគ្នានេះ ប្រទេសលោកខាងលិចក៏បាននឹងកំពុងផ្គត់ផ្គង់ដល់អ៊ុយក្រែន នូវប្រព័ន្ធសព្វាវុធជាច្រើនប្រភេទ រួមទាំងប្រព័ន្ធខែលមីស៊ីលការពារដែនអាកាស ប្រព័ន្ធបាញ់រ៉ុកកែត រថក្រោះ កាំភ្លើងធំ និងកាំភ្លើងប្រឆាំងយន្តហោះ ចាប់តាំងពីផ្ទុះប្រតិបត្តិការសឹករបស់រុស្ស៊ីក្នុងខែកុម្ភៈ ឆ្នាំ២០២២ ។

ទន្ទឹមនោះ កាលពីចុងខែមករា ប្រទេសអាឡឺម៉ង់បានប្តេជ្ញាបញ្ជូនរថក្រោះខ្លារខិន Leopard 2A6 ចំនួន ១៤ គ្រឿងទៅកាន់ទីក្រុងកៀវ ខណៈរដ្ឋផ្សេងទៀតក៏បានប្រកាសពីជំហានស្រដៀងគ្នា ឬសន្យាថា នឹងចូលរួមក្នុងគំនិតផ្តួចផ្តើមនេះផងដែរ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ទីក្រុងមូស្គូក៏បានព្រមានជាបន្តបន្ទាប់ផងដែរថា ការបញ្ជូនជំនួយដ៍សាហាវៗបន្ថែមទៀតទៅកាន់ទីក្រុងកៀវ ប្រឈមនឹងហានិភ័យដែលធ្វើឲ្យជម្លោះកាន់តែរីកធំឡើង ជាពិសេសគឺការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងអង្គការណាតូ និងរុស្ស៊ី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ មេទាហានស៊ីឈ្នួល រុស្ស៊ី ប្រាប់ស្ថានភាពក្នុងសមរភូមិនៅទីក្រុង Bakhmut
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


