ព័ត៌មានជាតិ
រដ្ឋមន្រ្តី ចុះពិនិត្យបន្ទាន់ ក្រោយរកឃើញពលករខ្មែរ មកពីថៃ ឆ្លងកូវីដ-១៩ ច្រើន
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួងសុខាភិបាល អមដំណើរដោយមន្ត្រីសុខាភិបាលជាច្រើននាក់ បានធ្វើដំណើរទៅកាន់ខេត្តបន្ទាយមានជ័យ ម្តងទៀត ស្របពេលដែលពលករទើបមកពីប្រទេសថៃ ត្រូវបានធ្វើតេស្តឃើញមានវិជ្ជមាន កូវីដ-១៩ កើន ដល់២០នាក់ ហើយពលករ ចូលមណ្ឌលចត្តាឡីស័ក កើនដល់៤.០០០ នាក់។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួងសុខាភិបាល បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា លោកបានពិនិត្យ និងវាយតម្លៃ ជួយឧបត្ថម្ភ និងផ្តល់ការណែនាំបន្ថែមលើការងារ បច្ចេកទេស លើការពិនិត្យយកវត្ថុ សំណាក នៅមណ្ឌល ចត្តាឡីស័ក និងព្យាបាលអ្នកវិជ្ជមាន កូវីដ-១៩ ដែលកំពុងសម្រាកព្យាបាល នៅ មន្ទីរពេទ្យ នានា រួមទាំង នៅមន្ទីរពេទ្យខេត្ត មិត្តភាព កម្ពុជា ជប៉ុន មង្គល បូរី ផងដែរ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា មកដល់ពេលនេះ មានពលករខ្មែរ ប្រមាណ ៤.០០០ នាក់់ បានចូលពិនិត្យ និងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក ទាំង១៣ កន្លែង ដោយក្នុងនោះ មាន ១.០០០ នាក់ បានចេញ វិញ ក្រោយធ្វើ ចត្តាឡីស័ក រួចចំនួន១៤ ថ្ងៃ ។ លោកថា ចំពោះអ្នកសង្ស័យកើត កូវីដ-១៩ កើន ដល់ ២០ នាក់ ក្នុងនោះ ឆ្លង ថែម៧នាក់ទៀត កាលពី ថ្ងៃទី ១៣ ខែមករា ដែលក្នុងនោះ អ្នកបន្ទាយមានជ័យ ៥ នាក់ ៕
អត្ថបទ ៖ វ៉ាន់ ណាង



-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


