កីឡា
U-22 កម្ពុជា ជម្រុះកីឡាករ ៦ នាក់ សម្រាប់បោះជំរំហ្វឹកហាត់ដំណាក់កាលទី ២ ត្រៀមស៊ីហ្គេម ២០២៣
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានធ្វើការប្រកាសបញ្ជីឈ្មោះកីឡាករចំនួន ២៤ នាក់ សម្រាប់ក្រុមជម្រើសជាតិអាយុក្រោម ២២ ឆ្នាំ ក្រោយពីបានបញ្ចប់ការបោះជំរំហ្វឹកហាត់ដំណាក់កាលទី ១ ដើម្បីត្រៀមស៊ីហ្គេម ឆ្នាំ ២០២៣ នៅខែឧសភាខាងមុខ។

កីឡាករទាំង ២៤ នាក់ ដែលបន្តមានឈ្មោះគឺស្ថិតក្នុងចំណោមកីឡាករ ៣០ នាក់ ដែលបានចេញទៅបោះជំរំហ្វឹកហាត់នៅកោះសាមុយ ប្រទេសថៃ ពីថ្ងៃទី ២៧ ខែកុម្ភៈ ដល់ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៣ ជាលទ្ធផលកីឡាករ ៦ នាក់ ត្រូវបានជម្រុះចេញពីក្រុម។

ត្រូវបានដឹងថា កីឡាករដែលជម្រុះចេញរួមមាន ខ្សែការពារ វ៊ាំង ដាវីន, អ៊ីម វ៉ាឃីម, រី លាភផេង ខ្សែបម្រើ ទេព ហ្វីលីប និងខ្សែប្រយុទ្ធ អ៊ាន ពិសី ជាមួយ សារ ទី។

ចំពោះកីឡាករទាំង ២៤ នាក់ នឹងបោះជំរំហ្វឹកហាត់ដំណាក់កាលទី ២ ដែលបន្តធ្វើឡើងពីថ្ងៃទី ២០ ខែមីនា ខណៈក្រុមម្ចាស់ផ្ទះស៊ីហ្គេម ២០២៣ ក៏ត្រូវចូលរួមការប្រកួតពានរង្វាន់មួយនៅប្រទេសសិង្ហបុរី ដែលមានឈ្មោះ Merlion Cup ដែលមាន ៤ ក្រុម ចូលរួម U-22 ម្ចាស់ផ្ទះសិង្ហបុរី, U-22 ហុងកុង, U-22 ម៉ាឡេស៊ី ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៣។
ក្នុងពានរង្វាន់ដដែលខាងលើ U-22 កម្ពុជា នឹងជួបប្រកួតជាមួយ U-22 ម៉ាឡេស៊ី នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៣ នៅកីឡដ្ឋាន Jalan Besar ខណៈម្ចាស់ផ្ទះ U-22 សិង្ហបុរី ជួប U-22 ហុងកុង។
លទ្ធផល ឈ្នះ ឬចាញ់ U-22 កម្ពុជា មានការប្រកួតមួយទៀតនៅថ្ងៃទី ២៦ ខែមីនា គឺជាថ្ងៃប្រកួតចុងក្រោយសម្រាប់ក្រុមឈ្នះ ប៉ះក្រុមឈ្នះ ដណ្ដើមជើងឯក និងក្រុមចាញ់ ប៉ះក្រុមចាញ់ ដណ្ដើមចំណាត់ថ្នាក់លេខ ៣។
ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី ៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងចាប់ផ្ដើមពីថ្ងៃទី ០៥ ដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣ សម្រាប់ប្រភេទកីឡាបាល់ទាត់ នឹងប្រកួតពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៣ តទៅ៕
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន