ព័ត៌មានជាតិ
មកដឹង ទីតាំងខ្លះៗ ដែលមានរៀបចំសង្រ្កាន្តអបអរឱកាសចូលឆ្នាំខ្មែរ ក្នុងរាជធានីភ្នំពេញ
ព្រឹត្តិការណ៍សង្ក្រាន្ត ឆ្នាំ២០២៣ នេះ អាចចាត់ថាជាព្រឹត្តិការណ៍កាន់តែអស្ចារ្យជាងឆ្នាំមុនៗ ដោយនៅតាមវិទ្យាល័យ សាកលវិទ្យាល័យ ទីអារាម និងទីសាធារណៈជាច្រើន បានរៀបចំកម្មវិធីសង្ក្រាន្ត ដើម្បីផ្សារភ្ជាប់វប្បធម៌ និងប្រពៃណីជាតិខ្មែរ ដែលអាចឱ្យសិស្សានុសិស្ស និងសាធារណជន ចូលរួមរីករាយជាមួយកម្មវិធីកម្សាន្តនានា នៅតាមទីតាំងមួយចំនួនក្នុងរាជធានីភ្នំពេញ។

ខាងក្រោមនេះ គឺជាទីតាំងមួយចំនួន ដែលមានរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យសម្រាប់សង្ក្រាន្តឆ្នាំ២០២៣នេះ នៅរាជធានីភ្នំពេញ៖
១. សាកលវិទ្យាល័យជាតិគ្រប់គ្រង
សាកលវិទ្យាល័យជាតិគ្រប់គ្រង នឹងមានរៀបចំព្រឹត្តិការណ៍មួយដែលហៅថា អិនយូអឹម សង្ក្រាន្ត ដើម្បីអបអរក្នុងឱកាស ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតខ្មែរ នាពេលខាងមុខនេះ ដោយធ្វើឡើងរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី ៣១ ខែមីនា ដល់ថ្ងៃទី ០២ ខែមេសា ឆ្នាំ២០២៣ ពីវេលាម៉ោង ១រសៀល ដល់ម៉ោង ១០យប់ ដែលអាចចូលរួមដោយសេរី។
ព្រឹត្តការណ៍នេះ គឺរៀបចំឡើងនៅទីតាំងសកលវិទ្យាល័យជាតិគ្រប់គ្រងផ្ទាល់តែម្តង ហើយក៏មានវត្តមានតារាចម្រៀងល្បីៗ របស់ប្រទេសកម្ពុជាមួយចំនួនផងដែរ។

២. វិទ្យាល័យជាស៊ីមសាមគ្គី
កម្មវិធីសង្រ្កាន្តយុវជនដើម្បីវប្បធម៌ នឹងប្រារព្ធធ្វើឡើងរយៈពេល ៣ថ្ងៃ នៅទីតាំងវិទ្យាល័យជាស៊ីមសាមគ្គី គឺចាប់ពីថ្ងៃទី ០២-០៤ ខែមេសា ឆ្នាំ២០២៣ ក្នុងន័យដើម្បីផ្សារភ្ជាប់យុវជននឹងវប្បធម៌ ដោយមានការប្រគុំតន្ត្រីបុរាណសម័យ និងការកម្សាន្តផ្សេងទៀត។
ព្រឹត្តិការណ៍នេះ នឹងមានសម្តែងរឿងអប់រំខ្លី ដែលសម្តែងដោយក្រុមយុវសិស្សនៃសាលាជាស៊ីមសាមគ្គី ដោយមានបែងចែកជាពីរ គឺក្រុមសិស្សអាយុចន្លោះ៦-៧ឆ្នាំ និងក្រុមសិស្សអាយុចន្លោះ១៥-១៦ឆ្នាំ ហើយអ្វីកាន់តែពិសេសនោះគឺ ការរាំចង្វាក់ម៉ាឌីហ្សុនល្បុក្កតោ បំបែកកំណត់ត្រា ដោយមានរៀបចំការរំលឹកគុណគ្រូផងដែរ ដែលមានសិស្សចំនួន ៦០០០នាក់ និងអតីតសិស្ស ១០០០នាក់ ។
នេះបើតាមការអះអាងរបស់លោក ម៉ៃ សំណាង ប្រធានក្រុមសង្រ្កាន្តយុវជនដើម្បីវប្បធម៌។
៣. វិទ្យាល័យឥន្ទ្រទេវី
ដើម្បីអបអរសាទរ ឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ វិទ្យាល័យឥន្ទ្រទេវី ក៏មានរៀបចំសង្ក្រាន្តប្រចាំវិទ្យាល័យ អាចឲ្យសិស្សច្បង សិស្សប្អូន និងសាធារណជនអាចចូលរួមរីករាយទាំងអស់គ្នា ដែលនឹងប្រារព្ធធ្វើឡើង នៅថ្ងៃទី ០៦-០៨ ខែមេសា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ៨ព្រឹក ដល់ម៉ោង ៩យប់ ឯទីតាំងវិទ្យាល័យផ្ទាល់តែម្តង។

៤. វិទ្យាល័យសម្តេច ហ៊ុន សែន ភ្នំពេញថ្មី
សិស្សានុសិស្ស និងសាធារណជន អាចមកកម្សាន្តនូវការរៀបចំរបស់សង្ក្រាន្តវិស្សមកាលវិទ្យាល័យខ្ញុំ ដែលធ្វើឡើងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ០៨-០៩ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ៩ព្រឹក ដល់ ១០យប់ នៅទីតាំងវិទ្យាល័យសម្តេច ហ៊ុន សែន ភ្នំពេញថ្មី។

៥. បុរីប៉េងហួតបឹងស្នោ
កម្មវិធី ប៉េង ហួត សង្ក្រាន្ត នឹងប្រារព្ធឡើងនៅ ភីអេច យូរ៉ូផាក រយៈពេល ៣ថ្ងៃ គឺនៅថ្ងៃទី ១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៣ ដែលរៀបចំឡើងនៅបរិវេណសួនអឺរ៉ុប ភីអេច យូរ៉ូផាក ក្នុងគម្រោង បុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) និងមានស្តង់លក់ទំនិញ អាហារ ភេសជ្ជៈ និងសេវាកម្មផ្សេងៗ រួមទាំងការតាំងបង្ហាញផលិតផលជាច្រើនទៀត។

៦. វត្តបាក់ខែង
វត្តបាក់ខែង គឺមានរៀបចំជាបណ្តើរៗហើយ សម្រាប់ព្រឹត្តិការណ៍សង្ក្រាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ ដែលធ្វើឡើងនៅថ្ងៃទី ១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៣ ។

គួរបញ្ជាក់ថា ក្រៅពីទីតាំងខាងលើនេះ នៅមានកន្លែងមួយចំនួនទៀត ដែលមានរៀបចំប្រារព្ធកម្មវិធីសង្ក្រាន្ត សម្រាប់ឆ្នាំ២០២៣នេះ៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ