Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីទេសចរណ៍ ចូលរួមព្រឹត្តិការណ៍លៀសហាល ៥តោន ជាមួយថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខេត្តកំពង់ចាម

បានផុស

នៅ

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ លាង វួចឆេង សម្ដេចទេពញាណ ហ៊ុន ណេង នៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមព្រឹត្តិការណ៍លៀសហាល ៥តោន នៃសង្ក្រាន្តថ្ងៃទី២ ជាមួយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងថ្នាក់ដឹកនាំខេត្តជាច្រើនទៀត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅតាមដងផ្លូវមុខសាលាខេត្តកំពង់ចាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា រយៈពេលបីថ្ងៃនៃសង្ក្រាន្តកំពង់ចាម នឹងមានកម្មវិធី និងព្រឹត្តិការណ៍ជាច្រើនដែលត្រូវបានចាត់តាំងរៀបចំឡើង បង្កបរិយាកាសកម្សាន្តសប្បាយជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ហើយព្រឹត្តិការណ៍ដ៏គួរឲ្យទាក់ទាញបំផុតមួយ គឺព្រឹត្តិការណ៍លៀសហាល ៥តោន ដែលនឹងរៀបចំនៅថ្ងៃទីពីរនៃសង្ក្រាន្ត ពោលគឺថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ចាប់ពីម៉ោង ១១ព្រឹកតទៅ។

តាមរយៈកម្មវិធី និងព្រឹត្តិការណ៍ដែលបានរៀបចំ សង្ឃឹមថា ប្រជាពលរដ្ឋ និងភ្ញៀវទេសចរអាចទទួលបាននូវរសជាតិ និងបទពិសោធថ្មីៗ នៃសង្ក្រាន្តកំពង់ចាម និងសង្រ្កាន្តតាមបណ្តាស្រុក ហើយបងប្អូនអាចពិនិត្យមើលប្លង់តម្រាយផ្លូវ និងព័ត៌មានអំពីកម្មវិធី និងព្រឹត្តិការណ៍ដែលរៀបចំនៅតាមទីតាំងនីមួយៗ ដើម្បីអាចរៀបចំកញ្ចប់ដំណើរកម្សាន្តសង្ក្រាន្តតាមបំណងប្រាថ្នារបស់ខ្លួនរៀងៗខ្លួន៕

អត្ថបទ​​៖​ ឡេក​ ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម