ព័ត៌មានជាតិ
លោក ប្រាជ្ញ ចន្ទ អញ្ជើញភាគីបារាំងមកចូលរួមសង្កេតមើល ការបោះឆ្នោតតំណាងរាស្រ្ដនៅកម្ពុជា
លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអញ្ជើញភាគីបារាំងមកចូលរួមសង្កេតមើល ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ នៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ ២០២៣ខាងមុខ។

ការអញ្ជើញនេះ គ្រាដែលលោក ប្រាជ្ញ ចន្ទ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ ដើម្បីសិក្សាស្វែងយល់ និងផ្លាស់ប្ដូរបទពិសោធន៍ ពាក់ព័ន្ធនឹងការរៀបចំការបោះឆ្នោត នៅទីក្រុងប៉ារីស ប្រទេសបារាំង ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៣។

នៅក្នុងឱកាសនោះ លោកប្រធាន គ.ជ.ប ក៏បានជម្រាបជូនអំពីការត្រៀមរៀបចំការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ ២០២៣ នៅកម្ពុជា ដែលមានលក្ខណៈល្អប្រសើរ។ បន្ថែមពីលើនេះ លោក ប្រាជ្ញ ចន្ទ គ.ជ.ប ក៏បានអញ្ជើញភាគីបារាំងមកសង្កេតការណ៍ ការបោះឆ្នោតនៅកម្ពុជា នាខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។
លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប បានឲ្យកម្ពុជាថ្មីដឹងនៅថ្ងៃទី ២១ ខែមីនានេះថា នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ ប្រធាន គ.ជ.ប បានជម្រាបជូនអំពីការត្រៀមរៀបចំការបោះឆ្នោត ជ្រើសតាំងតំណាង រាស្ត្រ នីតិកាលទី ៧ ឆ្នាំ ២០២៣ នៅកម្ពុជា ដែលមានលក្ខណៈល្អប្រសើរ។ បន្ថែមពីលើនេះ លោក ប្រាជ្ញ ចន្ទ គ.ជ.ប ក៏បានអញ្ជើញភាគីបារាំង ដើម្បីចូលរួមជាអ្នកសង្កេតការណ៍ សង្កេតមើលការបោះឆ្នោតនេះ ផងដែរ។
ដោយឡែក តាមរយៈការជូនព័ត៌មានពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក៏បានឲ្យដឹងដែរថា សហភាពអ៊ឺរ៉ុប ហាក់ដូចជាបង្ហាញពីបំណងចូលរួមសង្កេតការណ៍បោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ ២០២៣ដែរ។
លោក សោម សូរីដា បានឲ្យដឹងដែរថា តាមប្រតិទិនសម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី ៧ ឆ្នាំ ២០២៣ ការចុះឈ្មោះអ្នកសង្កេតការណ៍អន្តរជាតិ ចាប់ផ្ដើមពីថ្ងៃទី ១ ខែមេសា ដល់ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៣។
សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ គ.ជ.ប បានទទួលចុះឈ្មោះអ្នកសង្កេការណ៍អន្តរជាតិចំនួន ១១០រូប មកពីអង្គការ និងបណ្ដាប្រទេសចំនួន ១៩៕
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


