Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ជំរុញឲ្យប្រធានាធិបតីចិន ដាក់សម្ពាធលោក ពូទីន ជុំវិញ​ឧក្រិដ្ឋកម្ម​សង្រ្គាម​នៅ​អ៊ុយក្រែន

បានផុស

នៅ

សហរដ្ឋអាមេរិក បានជំរុញឲ្យប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដាក់សម្ពាធលើលោក វ្ល៉ាឌីមៀរ ពូទីនឲ្យបញ្ឈប់ឧក្រិដ្ឋកម្មសង្គ្រាម នៅអ៊ុយក្រែន។

លោក ស៊ី ជីនពីង និងលោក វ្ល៉ាឌីមៀរ ពូទីន (រូបថត Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេដឹកនាំទាំងពីរ បានជួបគ្នាម្តងទៀតនៅថ្ងៃអង្គារទី២១ខែមីនា សម្រាប់កិច្ចពិភាក្សាផ្លូវការ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ស៊ី ទៅកាន់ទីក្រុងមូស្គូ ចាប់តាំងពីរុស្ស៊ី បើកការវាយលុកអ៊ុយក្រែន។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន បានអំពាវនាវឲ្យលោក ស៊ី ត្រូវជំរុញសមភាគីរុស្ស៊ីឲ្យដកទ័ពចេញពីប្រទេសអ៊ុយក្រែន។

លោក John Kirby (រូបថត Getty Images)

លោក John Kirby និយាយថា ការស្វែងរកបទឈប់បាញ់ នឹងមិនគ្រប់គ្រាន់ទេ។ លោកលើកឡើងថា “យើងសង្ឃឹមថា លោកប្រធានាធិបតី ស៊ី នឹងដាក់សម្ពាធលើលោកប្រធានាធិបតី ពូទីន ឲ្យបញ្ឈប់ការទម្លាក់គ្រាប់បែកលើទីក្រុង មន្ទីរពេទ្យ និងសាលារៀនអ៊ុយក្រែន, ឲ្យបញ្ឈប់ឧក្រិដ្ឋកម្មសង្រ្គាម និងអំពើឃោរឃៅ ហើយដកទ័ពរបស់គាត់ចេញ”។

ប៉ុន្តែលោកបង្ហាញក្តីព្រួយបារម្ភថា ចិននឹងអំពាវនាវជាថ្មីឲ្យមានបទឈប់បាញ់ ដែលនៅតែបន្សល់ទុកកងកម្លាំងរុស្ស៊ីនៅក្នុងទឹកដីអធិបតេយ្យរបស់អ៊ុយក្រែន ហើយបទឈប់បាញ់ណាមួយដែលមិនអាចដោះស្រាយការដកកងកម្លាំងរុស្ស៊ីចេញពីអ៊ុយក្រែនបាន នឹងផ្តល់សច្ចាប័នលើការសញ្ជ័យខុសច្បាប់របស់រុស្ស៊ីប្រកបដោយប្រសិទ្ធភាព។

លោក ពូទីន (រូបថត Sputnik)

ទោះបីជាយ៉ាងណាក៏ដោយ លោក ពូទីន និយាយថា លោកនឹងពិភាក្សាអំពីផែនការ ១២ចំណុចដែលស្នើឡើងដោយលោក ស៊ី ដើម្បីដោះស្រាយវិបត្តិធ្ងន់ធ្ងរនៅអ៊ុយក្រែន។

គួរបញ្ជាក់ថា ប្រទេសចិនបានបញ្ចេញផែនការរបស់ខ្លួនដើម្បីបញ្ចប់សង្រ្គាមកាលពីខែមុន ដែលក្នុងនោះរួមបញ្ចូលទាំង ការបញ្ឈប់អរិភាពនិងការចាប់ផ្តើមកិច្ចចរចាសន្តិភាពឡើងវិញផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ មកដឹងម្ហូបពិសេសៗ នៃអាហារពេលល្ងាច ដែលលោក ពូទីន និងលោក ស៊ី ទទួលទានជាមួយគ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ អំពាវនាវឲ្យពលរដ្ឋបន្តស្មារតីជាតិនិយម ដើម្បីបង្ហាញពីទឹក​ចិត្ត​មោះមុត​​ក្នុងការទប់​ស្កាត់រាល់​សកម្ម​ភាព​ឈ្លាន​ពានរបស់សត្រូវ

ព័ត៌មានជាតិ៣៩ នាទីutes មុន

រដ្ឋបាលខេត្តតាកែវ ចាប់ផ្តើមផ្តល់ពាក្យ និងទទួលពាក្យស្នើសុំប្រឡងចូលក្របខ័ណ្ឌមន្រ្តីពន្ធនាគារ

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

ថៃ កំពុងភ័យថា បើតុលាការអន្តរជាតិមិនទទួលយកសំណុំរឿងទាហានខ្លួនជាន់មីនទេនោះ កម្ពុជាអាចវាយបកវិញ

កីឡា៤២ នាទីutes មុន

កីឡាការិនី យ៉ុន យ៉ើន បង្កើត​ប្រវត្តិផ្ទាល់​ខ្លួនទៅ​លេង​​ប្រទេស​ទី​៣​ក្នុង​អាជីព

ព័ត៌មានជាតិ៤៦ នាទីutes មុន

ជាស្រ្តីមេមាយ ចាប់អាជីពរត់ទូកដរដើម្បីរកថវិកាផ្គត់ផ្គង់ម្តាយចាស់ជរា និងកូនឱ្យបានរៀនខ្ពស់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

ទាហានថៃជាន់មីន
អត្ថាធិប្បាយ២ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

Sokha Hotels

ព័ត៌មានពេញនិយម