Connect with us

សុខភាព

មកដឹងពីអត្ថប្រយោជន៍ដ៏ច្រើនសន្ធឹករបស់បាយអូទីន ឬវីតាមីន H

បានផុស

នៅ

បាយអូទីនគឺជាវីតាមីនមួយក្នុងចំណោមវីតាមីន B ដែលជួយឱ្យរាងកាយបំប្លែងអាហារទៅជាថាមពល ជាពិសេសវាជួយថែរក្សាស្បែក សក់ ភ្នែក ថ្លើម និងប្រព័ន្ធសរសៃប្រសាទឲ្យមានសុខភាពល្អ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងមួយថ្ងៃមនុស្សពេញវ័យគួរទទួលទានបាយអូទីនចន្លោះពី ៣០ ទៅ ១០០ មីក្រូក្រាមទើបជាការប្រសើរ ណាមួយដោយសារវាជាសារធាតុងាយរលាងក្នុងទឹកដូច្នេះបរិមាណដែលលើសនឹងបង្ហូរមកតាមទឹកនោមមិនបង្កការរំខានឡើយ ។

យោងតាមការស្រាវជ្រាវមួយចំនួនបានឲ្យដឹងថា អ្នកជំងឺទឹកនោមផ្អែមប្រភេទទីពីរដែលទទួលទានបាយអូទីនអាចជួយរាងកាយក្នុងការរក្សាតុល្យភាពជាតិស្ករក្នុងឈាមបានយ៉ាងល្អ ចំណែកអ្នកជំងឺទឹកនោមផ្អែមប្រភេទទីមួយវិញវាជួយការពារសុខភាពក្រលៀនទៀតផង ។

យើងអាចស្រូបយកបាយអូទីបបានតាមរយៈម្ហូបអាហារមួយចំនួនរួមមាន ៖ ស៊ុតក្រហម, ថ្លើមសត្វ, ក្រលៀនសត្វ, សណ្ដែកដី, គ្រាប់ធញ្ញជាតិទូទៅ, សណ្ដែកសៀង, ស្រូវសាលី, ផ្កាខាត់ណា, ចេក, និងផ្សិតជាដើម ។

ជាមួយគ្នានេះដែរ បាយអូទីនថែមទាំងជាវីតាមីនល្អបំផុតសម្រាប់ស្ត្រីមានគភ៌ដូចគ្នា ព្រោះវាអាចជំនួយដល់ការលូតលាស់របស់អំប្រ៊ីយ៉ុងនៅក្នុងផ្ទៃឲ្យមានសុខភាពល្អ ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ អាហារបំប៉នវីតាមីន D មិនមានប្រសិទ្ធភាពចំពោះអ្នកលើសទម្ងន់ទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម