ព័ត៌មានអន្ដរជាតិ
CIA ប្រាប់ថា អ៊ីរ៉ង់ អាចទ្រាំទ្រការបិទផ្លូវទឹក ៤ខែ ខណៈអាមេរិក ពិបាកនឹងបង្ខំឲ្យសត្រូវចុះចាញ់
ដ្បិតសហរដ្ឋអាមេរិក បានប្រើប្រាស់វិធានការក្តៅ ដោយការបញ្ជូនកងទ័ពជើងទឹកទៅបិទខ្ទប់កំពង់ផែសំខាន់ៗ របស់អ៊ីរ៉ង់យ៉ាងណាក៏ដោយ ក៏លទ្ធផលហាក់មិនដូចការរំពឹងទុកនោះឡើយ។ ការវាយតម្លៃចុងក្រោយពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA បានបង្ហាញឲ្យឃើញនូវការពិតដ៏គួរឲ្យភ្ញាក់ផ្អើលមួយថា របបដឹកនាំនៅទីក្រុងតេហេរ៉ង់ មានសមត្ថភាពសេដ្ឋកិច្ច និងធនធានបម្រុងរឹងមាំគ្រប់គ្រាន់ ដើម្បីទប់ទល់នឹងការបិទខ្ទប់នេះបានរហូតដល់ទៅ ៤ខែទៀតឯណោះ។

India Today បានចុះផ្សាយនាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ នេះ ថា របាយការណ៍ CIA បានធ្វើឲ្យមន្ត្រីជាន់ខ្ពស់នៅសេតវិមាន មានការបារម្ភយ៉ាងខ្លាំង ព្រោះវាមានន័យថា សម្ពាធសេដ្ឋកិច្ច ដែលអាមេរិកកំពុងព្យាយាមដាក់ទៅលើអ៊ីរ៉ង់ នឹងមិនអាចផ្តល់ផលភ្លាមៗ ដើម្បីបង្ខំឲ្យភាគីអ៊ីរ៉ង់យល់ព្រមតាមលក្ខខណ្ឌចរចានោះទេ។ បើតាមការវិភាគពីមន្ត្រីអាមេរិក ដែលដឹងច្បាស់ពីរបាយការណ៍សម្ងាត់នេះ អ៊ីរ៉ង់នឹងមិនទាន់ជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ដែលមិនអាចទ្រាំទ្របានក្នុងពេលឆាប់ៗនេះទេ ដែលនេះគឺជាឧបសគ្គធំមួយ សម្រាប់រដ្ឋបាលលោក ដូណាល់ ត្រាំ ក្នុងការប្រើប្រាស់អំណាចរបស់ខ្លួន ដើម្បីទាញអ៊ីរ៉ង់ឲ្យមកអង្គុយតុចរចាលើបញ្ហានុយក្លេអ៊ែរ និងបញ្ហាសន្តិសុខផ្សេងៗទៀត។
ក្នុងអំឡុងពេល ដែលអ៊ីរ៉ង់នៅមានដង្ហើមសេដ្ឋកិច្ចសម្រាប់រយៈពេល ៤ខែខាងមុខ ស្ថានការណ៍នៅតំបន់ឈូងសមុទ្រកាន់តែឡើងកម្ដៅ ដោយសារតែអ៊ីរ៉ង់នៅតែបន្តបង្ហាញជំហររឹងរូស និងមិនទាន់ព្រមឆ្លើយតបទៅនឹងសំណើសន្តិភាពរបស់អាមេរិកនៅឡើយ។ ការណ៍ដែលអ៊ីរ៉ង់អាចមានលទ្ធភាពទ្រាំទ្របានយូរបែបនេះ បានធ្វើឲ្យមានការចោទសួរកាន់តែខ្លាំងពីប្រសិទ្ធភាពនៃយុទ្ធសាស្ត្របិទខ្ទប់សមុទ្រ របស់អាមេរិក ព្រោះខណៈពេលដែលអាមេរិកកំពុងរង់ចាំសត្រូវចុះខ្សោយ តម្លៃប្រេងពិភពលោកបានហក់ឡើងខ្ពស់ខ្លាំង ដែលកំពុងផ្តល់ផលប៉ះពាល់ត្រឡប់មកវិញដល់សេដ្ឋកិច្ចរបស់អាមេរិក និងសម្ព័ន្ធមិត្តទៅវិញ។
ជារួម របាយការណ៍របស់ CIA មួយនេះ បានបញ្ជាក់យ៉ាងច្បាស់ថា សង្គ្រាម និងការដាក់សម្ពាធសេដ្ឋកិច្ចរវាងមហាអំណាចទាំងពីរនេះ នឹងមិនអាចបញ្ចប់ទៅយ៉ាងងាយស្រួលក្នុងរយៈពេលខ្លីនោះឡើយ។ អ៊ីរ៉ង់ហាក់បីដូចជាបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការប្រយុទ្ធគ្នារយៈពេលវែង ហើយដរាបណាដង្ហើមសេដ្ឋកិច្ចរបស់ពួកគេនៅតែអាចដកបានដល់ទៅជិតកន្លះឆ្នាំទៀតនោះ ក្តីសង្ឃឹមក្នុងការឃើញការចុះចាញ់ ឬការយល់ព្រមតាមលក្ខខណ្ឌរបស់អាមេរិក ហាក់នៅឆ្ងាយសន្លឹមនៅឡើយ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៧ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


