កីឡា
កើនឡើងច្រើន ប្រាក់រង្វាន់ពានសម្តេចតេជោឆ្នាំ២០២៣សរុបជាង៤០០លានរៀល
ការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២៤ នឹងចាប់ផ្តើមប្រកួតថ្នាក់ខេត្តនៅថ្ងៃទី២៨ ខែមីនា នេះហើយ ខណៈការប្រកួតមាន៣ដំណាក់កាលគឺថ្នាក់ខេត្ត ថ្នាក់ជាតិលើកទី១ និងថ្នាក់ជាតិលើកទី២ ដោយប្រើពេលរហូតដល់ខែមករា ឆ្នាំ២០២៤ទើបចប់។
បើនិយាយពីប្រាក់រង្វាន់សម្រាប់រដូវកាលទី១៧នេះច្រើនជាងកាលពីលើកទី១៦ ឆ្នាំ២០២២កន្លងទៅ។ ដូច្នេះមានន័យថា ការចំណាយសម្រាប់ប្រាក់រង្វាន់បានកើនឡើងច្រើនជាងឆ្នាំមុនៗ ហើយការប្រកួតក៏កាន់តែមានគុណភាព ស្របពេលអនុញ្ញាតឲ្យប្រើកីឡាករបរទេស។

ប្រាក់រង្វាន់លើកទី១៧ (ថ្នាក់ខេត្ត)
- ជើងឯក ២០លានរៀល
- ជើងឯករង ១០លានរៀល
- លេខ៣ ៨លានរៀល
- កីឡាករស៊ុតគ្រាប់បាល់ច្រើនជាងគេ ២លានរៀល
- អ្នកចាំទីល្អ ២លានរៀល
- គ្រូល្អ ២លានរៀល
ប្រាក់រង្វាន់លើកទី១៧ (ថ្នាក់ជាតិ)
- ជើងឯក ១៥០លានរៀល
- ជើងឯករង ១០០លានរៀល
- លេខ៣ ៧០លានរៀល
- ក្រុមអាជ្ញាកណ្តាលល្អ ៨លានរៀល
- ក្រុម Fair Play ១០លានរៀល
- កីឡាករស៊ុតគ្រាប់បាល់ច្រើនជាងគេ ៥លានរៀល
- អ្នកចាំទីល្អ ៥លានរៀល
- គ្រូល្អ ៥លានរៀល
- កីឡាករល្អ ៥លានរៀល
សរុប ការចំណាយលើប្រាក់រង្វាន់ទាំងថ្នាក់ខេត្ត និងថ្នាក់ជាតិ ចំនួន៤០២លានរៀល។

ជាមួយគ្នានេះ សហព័ន្ធក៏ចំណាយថវិកាចំនួន២លាន និង៤០ម៉ឺនរៀល ដល់ក្រុមម្ចាស់ផ្ទះរៀបចំការប្រកួតនីមួយៗ ខណៈក្រុមភ្ញៀវទទួលបាន២លាន និង២០ម៉ឺនរៀល៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៦ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន