ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ប្រកាសឲ្យរង្វាន់កងទ័ព បើវាយចូលទឹកដីអ៊ុយក្រែនមួយគីឡូម៉ែត្រ បានប្រាក់បន្ថែមជាង ៦០០ដុល្លារ (មានវីដេអូ)
ការផ្សាយពាណិជ្ជកម្មរបស់រដ្ឋបានឲ្យដឹងថា ទាហានទើបកែនថ្មីរបស់រុស្ស៊ី នឹងទទួលបានប្រាក់រង្វាន់រាប់រយដុល្លារ តាមទំហំផ្ទៃដីដែលពួកគេដណ្តើមបាននៅក្នុងប្រទេសអ៊ុយក្រែន។
យោងតាមសារព័ត៌មាន Daily Mail, ការផ្សាយពាណិជ្ជកម្មមួយ ដែលបង្ហោះដោយក្រុមប្រឹក្សានៅក្នុងតំបន់ Yaroslavl បានសន្យាថា សម្រាប់អ្នកចុះឈ្មោះថ្មីចូលបម្រើក្នុងកងទ័ពនឹងទទួលបានប្រាក់ Bonus ចំនួន ៣៨១៤ដុល្លារ ហើយក្រុមណាវាយចូលទឹកដីអ៊ុយក្រែន មួយគីឡូម៉ែត្រ នឹងទទួលបានប្រាក់បន្ថែម៦៥២ដុល្លារ។
ការផ្សាយពាណិជ្ជកម្មដែលផ្តល់ការលើកទឹកចិត្តជាសាច់ប្រាក់សម្រាប់កងទ័ពទើបកែនថ្មីនេះ ត្រូវបានបង្ហាញនៅលើគេហទំព័ររដ្ឋាភិបាល និងគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមនៃបណ្ណាល័យ និងវិទ្យាល័យនានាទូទាំងប្រទេសរុស្ស៊ី។
កាន់តែពិសេស ការផ្សាយពាណិជ្ជកម្មនៅ Yaroslavl ក៏ផ្តល់ប្រាក់ខែចំនួន ២៤៦០ដុល្លារ បូកនឹងប្រាក់បន្ថែម៩៨ដុល្លារក្នុងមួយថ្ងៃផងដែរ សម្រាប់អ្នកណាដែលសកម្ម ក្នុងប្រតិកម្មការវាយលុក។
គួរបញ្ជាក់ជាថ្មី កាលពីថ្ងៃទី២១ ខែកញ្ញាឆ្នាំមុន លោក ពូទីន បានប្រកាសពីការកែនទ័ពលើកដំបូងរបស់រុស្ស៊ី ចាប់តាំងពីសង្រ្គាមលោកលើកទី២មក។
រដ្ឋមន្ត្រីការពារជាតិលោក Sergei Shoigu និយាយនៅពេលនោះថា កងទ័ពបន្ថែមប្រហែល ៣០ម៉ឺននាក់ត្រូវបានកែន។
យ៉ាងណាក្តី បុរសរាប់ម៉ឺននាក់ ក៏បានភៀសខ្លួនចេញពីប្រទេសរុស្ស៊ីផងដែរ ព្រោះមិនចង់ត្រូវគេរើសទៅប្រយុទ្ធនៅអ៊ុយក្រែន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ រុស្ស៊ី ព្រមានក្តែងៗថា ខ្លួនមានអាវុធទំនើបដ៏ពិសេស ដែលអាចកម្ទេច អាមេរិក បាន
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


