ព័ត៌មានអន្ដរជាតិ
អាមេរិក ថា រុស្ស៊ី ផ្តល់ស្បៀងអាហារឲ្យកូរ៉េខាងជើង ដូរយកអាវុធ (មានវីដេអូ)
អ្នកនាំពាក្យសន្តិសុខជាតិអាមេរិក លោក John Kirby បាននិយាយថា ប្រទេសរុស្ស៊ីកំពុងបញ្ជូនគណៈប្រតិភូទៅប្រទេសកូរ៉េខាងជើង ដើម្បីផ្តល់ស្បៀងអាហារជាថ្នូរនឹងអាវុធ។

យោងតាមលោក Kirby, កិច្ចព្រមព្រៀងសព្វាវុធណាមួយរវាងកូរ៉េខាងជើង និងរុស្ស៊ី នឹងបំពានលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
កន្លងមក អាមេរិកបានចោទប្រកាន់កូរ៉េខាងជើងថា បានផ្គត់ផ្គង់សព្វាវុធដល់យោធារុស្ស៊ីនៅអ៊ុយក្រែន និងក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner។ ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងព្យុងយ៉ាងបានបដិសេធម្តងហើយម្តងទៀត ចំពោះការអះអាងនេះ។
លោក Kirby បានប្រាប់សន្និសីទសារព័ត៌មានថា “សហរដ្ឋអាមេរិកមានព័ត៌មានថ្មីអំពីកិច្ចព្រមព្រៀងមួយ។ យើងក៏យល់ថា រុស្ស៊ីកំពុងព្យាយាមបញ្ជូនគណៈប្រតិភូទៅកូរ៉េខាងជើង ហើយថា រុស្ស៊ីកំពុងផ្តល់ស្បៀងអាហារដល់កូរ៉េខាងជើងជាថ្នូរនឹងគ្រាប់កាំភ្លើងផងដែរ”។

ទន្ទឹមនោះ អ្នកនាំពាក្យសន្តិសុខរូបនេះបាននិយាយថា សហរដ្ឋអាមេរិកកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់។
គួរបញ្ជាក់ថា កូរ៉េខាងជើងគឺជាប្រទេសក្រីក្របំផុតមួយក្នុងពិភពលោក ហើយបានជួបប្រទះនឹងការខ្វះខាតស្បៀងអាហាររ៉ាំរ៉ៃអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ រួមទាំងគ្រោះទុរ្ភិក្សធ្ងន់ធ្ងរនៅពាក់កណ្តាលទស្សវត្សរ៍ឆ្នាំ១៩៩០ផងដែរ។
កាលពីខែកុម្ភៈ អ្នកជំនាញព្រមានថា ប្រទេសឯកោមួយនេះត្រូវប្រឈមមុខនឹងវិបត្តិស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ ដោយសារតែការធ្លាក់ចុះនៃផលិតកម្ម បណ្តាលមកពីអាកាសធាតុមិនល្អ ការគ្រប់គ្រងព្រំដែនតឹងរ៉ឹង និងឥទ្ធិពលនៃទណ្ឌកម្មអន្តរជាតិ។
រូបភាពពីផ្កាយរណបពីអាជ្ញាធរកូរ៉េខាងត្បូងបង្ហាញថា ក្នុងឆ្នាំ២០២២ កូរ៉េខាងជើងបានផលិតអាហារតិចជាងឆ្នាំ២០២១ដល់ទៅ ១៨ ម៉ឺនតោន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អ្នកជំនាញប្រាប់លក្ខខណ្ឌមួយ ដែលលោក ពូទីន នឹងបាញ់នុយក្លេអ៊ែរ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៧ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ