ព័ត៌មានអន្ដរជាតិ
លោក ត្រាំ រៃអង្គាសបានប្រាក់ ជាង៥លានដុល្លារ ក្រោយការចោទប្រកាន់ ត្រឹម៤៨ម៉ោង
អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ រៃអង្គាសប្រាក់បានជាង៥លានដុល្លារក្នុងរយៈពេលត្រឹម៤៨ម៉ោង ចាប់តាំងពីគាត់ត្រូវបានចោទប្រកាន់ដោយគណៈវិនិច្ឆ័យ នៅទីក្រុងញូវយ៉កកាលពីយប់ថ្ងៃព្រហស្បតិ៍ទី៣០ខែមីនា។ នេះបើតាមការបញ្ជាក់ពីមន្ត្រីម្នាក់នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ២០២៤របស់គាត់។

ប្រភពខាងលើនិយាយថា បន្ទាប់ពីរៃអង្គាសប្រាក់បានចំនួន៤លានដុល្លារក្នុងរយៈពេល២៤ម៉ោងដំបូងក្រោយការចោទប្រកាន់ យុទ្ធនាការនេះទទួលបានប្រាក់ចំនួន១លានដុល្លារផ្សេងទៀតក្នុងរយៈពេល២៤ម៉ោងបន្ទាប់។
ទីប្រឹក្សាជាន់ខ្ពស់លោក Jason Miller បានប្រាប់សារព័ត៌មាន Axios ទាំងភ្ញាក់ផ្អើលថា “នេះគឺជាអ្នកដែលបានឈរឈ្មោះពីរដង សម្រាប់ប្រជែងតំណែងប្រធានាធិបតីសហរដ្ឋអាមេរិក។ មានក្រុមអ្នកគាំទ្រលោកត្រាំថ្មីៗទាំងមូល ដែលខឹងសម្បានឹងអ្វីដែលពួកគេមើលឃើញថា ជាការបៀតបៀនផ្នែកនយោបាយ”។
ដោយឡែក នៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីចុងសប្តាហ៍ គេហទំព័រ Trump 2024 បានបង្ហាញថា ជាងមួយភាគបួននៃការបរិច្ចាគនៅថ្ងៃដំបូង គឺបានមកពីម្ចាស់ជំនួយដែលទើបបរិច្ចាគលើកទី១ក្នុងឆាកជីវិត។ ការបរិច្ចាគនោះគឺបានមកពីរដ្ឋទាំង៥០របស់អាមេរិក ក្នុងរយៈពេល៥ម៉ោងនៃការប្រកាស។

គួរបញ្ជាក់ថា លោក ត្រាំ គ្រោងនឹងធ្វើដំណើរទៅកាន់តំបន់ Manhattan សម្រាប់សវនាការនៅថ្ងៃអង្គារ ដែលនៅពេលនោះ ការចោទប្រកាន់ប្រឆាំងរូបគាត់ នឹងត្រូវប្រកាស។
ថ្វីបើមានសេចក្តីរាយការណ៍ថា ការចោទប្រកាន់អាចមានច្រើនករណីក៏ដោយ ប៉ុន្តែគេសន្មត់ថា ការចោទប្រកាន់សំខាន់គឺជារឿងរ៉ាវដែលលោក ត្រាំ ផ្តល់ប្រាក់សូកប៉ាន់បំបិទមាត់ចំនួន ១៣០ ០០០ដល់តារាអាសអាភាស Stormy Daniels ក្នុងឆ្នាំ២០១៦ តាមរយៈមេធាវីរបស់គាត់គឺលោក Michael Cohen។
ទោះបីជាយ៉ាងណាក៏ដោយ លោក ត្រាំ បានទទូចម្តងហើយម្តងទៀតថា គាត់មិនបានធ្វើអ្វីខុសច្បាប់ទេ ហើយមិនអនុញ្ញាតឲ្យរឿងនេះរំខានដល់យុទ្ធនាការបោះឆ្នោតឆ្នាំ២០២៤របស់គាត់ឡើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ សហរដ្ឋអាមេរិក ប្រឈមផ្ទុះអំពើហិង្សា ជុំវិញការចោទប្រកាន់លោក ត្រាំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


