Connect with us

កីឡា

ល្ងាច​​នេះ​ សម្តេច​​តេជោ​ ហ៊ុន​ សែន​ ជួប​​មហា​​គ្រួសារ​​កីឡា​​កម្ពុជា​

បានផុស

នៅ

សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​នឹង​ជួប​មហា​គ្រួសារ​កីឡា​កម្ពុជា​ នៅ​ល្ងាច​​ថ្ងៃ​ចន្ទ ទី​៣ ខែ​មេសា​នេះ​ ​ដើម្បី​លើក​ទឹក​ចិត្ត ផ្តល់​អនុសាសន៍ណែន​នាំ និង​ទទួល​ទាន​អាហារ​សាមគ្គី​រួម​គ្នា​​ដើម្បី​ឆ្ពោះ​​​កីឡា​ស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ាហ្គេម ជា​ប្រវត្តិ​សាស្ត្រ​ដំបូង​នៅ​លើ​ទឹក​ដី​នៃ​ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា​​ឲ្យ​ទទួល​បាន​ជោគជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ទម្លាប់​ សម្តេច​តេជោ ហ៊ុន សែន ​ត្រូវ​​ជួប​មហា​គ្រួសារ​កីឡា​កម្ពុជា​នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ​រៀង​រាល់​ឆ្នាំ​ ប៉ុន្តែ​​នៅ​ឆ្នាំ​នេះ​​​បាន​ផ្លាស់​មក​ជួប​នៅ​ថ្ងៃ​ទី​៣ ខែ​មេសា​វិញ​។ នេះ​បើ​តាម​ការ​ប្រកាស​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC) ​នៅ​ល្ងាច​​ថ្ងៃ​ទី​២ ខែ​មីនា​នេះ។

​នេះ​ជា​ការ​ជួប​​ជា​មួយ​កីឡាករ កីឡាការិនី គ្រូ​បង្វឹក មន្ត្រី​កីឡា​ និង​អ្នក​ពាក់​ព័ន្ធ​​​​​លើក​ទី​៥ បន្ទាប់​ពី​​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ធ្លាប់​ជួប​៤​លើក​កន្លង​មក ប៉ុន្តែ​២​ឆ្នាំ​ចុង​ក្រោយ​នេះ​មិន​បាន​រៀបចំ​ពិធី​ជួប​ជុំ​ទេ​​​ដោយសារ​​វិបត្តិ​ជំងឺ​កូវីដ-១៩។

ការ​ជួប​មហា​គ្រួសារ​កីឡា​កម្ពុជា​របស់​សម្តេច​តេជោ​ពិត​ជា​មានសារ​សំខាន់​ខ្លាំង​​​ដើម្បី​​ផ្តល់​អនុសាសន៍ ​​សំណេះ​សំណាល បង្កើន​ភាព​ស្និទ្ធ​ស្នាល លើក​ទឹក​ចិត្ត និង​ពិសា​អាហារ​សាមគ្គី​រួម​គ្នា​ ក៏​ដូច​ជា​រាំ​លេង​កម្សាន្ត​​ដើម្បី​រួម​ដៃ​គ្នា​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​​​កីឡា ស៊ីហ្គេម​ លើក​ទី​៣២ និង​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១២ ​ទាំង​អស់​គ្នា។

សម្តេច​តេជោ ហ៊ុន សែន បាន​​​ជួប​មហា​គ្រួសារ​កីឡា​កម្ពុជា​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៩ ​ដែល​ជា​ការ​ជួបសំណេះ​សំណាល​​​លើក​ទី៤ មុន​ពេល​វិបត្តិ​ជំងឺ​កូវីដ-១៩​បាន​កើត​មាន​ឡើងហើយ​​ក៏​ខក​ខាន​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម