Connect with us

កីឡា

ស៊ីហ្គេម៖ កីឡា​​៩​​ប្រភេទ​​នេះ​​​ប្រកួត​​​នៅ​​ពហុកីឡដ្ឋាន​​ជាតិ​​មរតក​​តេជោ

បានផុស

នៅ

ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​សល់​​ប្រហែល​ជា​មួយ​ខែ​ទៀត​ប៉ុណ្ណោះ​នឹង​ចាប់​ផ្តើម​ដំណើរ​ការ​ប្រកួត​ហើយ ខណៈ​កីឡា​ទាំង​៣៦​ប្រភេទ និង​កីឡា​ប្រកួត​សម្តែង​​១​ប្រភេទ​​ប្រកួត​នៅ​ទី​លាន​ផ្សេង​ៗ​គ្នា​ជា​ច្រើន។

អ្នក​គាំទ្រ​កម្ពុជា​អាច​នឹង​ងាយ​ស្រួល​ចូល​ទស្សនា​បាន​ច្រើន​ប្រភេទ​កីឡា ដោយសារ​កីឡា​ភាគ​ច្រើន​ធ្វើ​​ការ​ប្រកួត​នៅ​ទី​លាន​ក្នុង​រាជ​ធានី​ភ្នំពេញ។ ទី​លាន​​នៅ​រាជ​ធានី​ភ្នំពេញ​មាន ពហុកីឡដ្ឋានជាតិ​មរតក​តេជោ ពហុកីឡដ្ឋាន​ជាតិ មជ្ឈមណ្ឌលសន្និបាត​ជ្រោយចង្វារ សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ណាហ្គាវើលដ៍ និង​ទី​លាន​មួយ​ចំនួន​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្ងៃ​នេះ សូម​បង្ហាញ​កីឡា​ចំនួន​៩​ប្រភេទ​ដែល​​ត្រូវ​ប្រកួត​នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ៖

  • ១. អត្តពលកម្ម ប្រកួត​ពី​ថ្ងៃ​ទី ៨-១២ ខែ​ឧសភា
  • ២. ហែល​ទឹក​ពាក់​ជើង​ទា ប្រកួត​ពី​ថ្ងៃ​ទី ១២-១៤ ខែ​ឧសភា
  • ៣. វាយសី ប្រកួត​ពី​ងថ្ងៃ​ទី ៨-១៨ ខែ​ឧសភា
  • ៤- បាល់បោះ វិញ្ញាសា ៣×៣ ប្រកួត​ពី​ថ្ងៃ​ទី ៦-៧ ខែ​ឧសភា និង​វិញ្ញាសា ៥×៥ ប្រកួត​ពី​ថ្ងៃ​ទី៩-១៦ ខែ​ឧសភា
  • ៥. ហុកគី ប្រកួត​ពី​ថ្ងៃ​ទី ​៩-១៦ ខែ​ឧសភា
  • ៦. ឃីកបុក​ស៊ីង ប្រកួត​ពី​ថ្ងៃ​ទី ១៣-១៦ ខែ​ឧសភា
  • ៧. គុន​ខ្មែរ ប្រកួត​ពី​ថ្ងៃ​ទី ៦-១១ ខែ​ឧសភា
  • ៨. វាយកូនឃ្លី​លើ​តុ ប្រកួត​ពី​ថ្ងៃ​ទី ៩-១៦ ខែ​ឧសភា
  • ៩. វាយ​កូន​បាល់ ប្រកួត​ពី​ថ្ងៃ​ទី ៤-១៤ ខែ​ឧសភា

សម្រាប់​ពិធី​បើក ថ្ងៃ​ទី​៥ ខែ​ឧសភា និង​ពិធីបិទ ថ្ងៃ​ទី​១៧ ខែ​ឧសភា ព្រម​ទាំង​ពិធី​ផ្លូវ​ការ​សំខាន់ ក៏​ដូច​ជា​កន្លែង​ប្រតិបត្តិការ​ហ្គេម​​ផ្ទាល់​ក៏​​ធ្វើ​នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​ដែរ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុនរមណីយដ្ឋានទឹកជ្រោះប៊ូស្រា រៀបចំជួសជុលផ្លូវចូលបន្ថែម ដើម្បីបង្កើនភាពងាយស្រួលដល់ភ្ញៀវទេសចរណ័

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រធានសហគមន៍លើកទឹកចិត្តកសិករឱ្យបង្កើនការដាំបន្លែរួមផ្សំវិលជុំចងក្រងជាបណ្តុំ ដើម្បីឱ្យមានទីផ្សារល្អ

ព័ត៌មានជាតិ៥ ម៉ោង មុន

អំណោយ​របស់​សម្ដេចធិបតី ត្រូវ​បាន​ផ្តល់​ជូន​កងកម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្ពុជា​-ថៃអនុញ្ញាតឱ្យពលរដ្ឋ​ឆ្លង​ព្រំដែនប៉ោយបែត​មុនបិទ​ទាំង​ស្រុង​ចាប់​ពី​ម៉ោង៨យប់​នេះ

ព័ត៌មានជាតិ៧ ម៉ោង មុន

ច្រក​តំបន់​និង​ច្រក​អន្តរជាតិ​សរុប​ចំនួន​៥ទីតាំង ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ត្រូវ​បិទ​ជាស្ថាពរ

Sokha Hotels

ព័ត៌មានពេញនិយម