ព័ត៌មានអន្ដរជាតិ
បែកធ្លាយឯកសារសម្ងាត់របស់មន្ទីរបញ្ចកោណ លាតត្រដាងសុទ្ធព័ត៌មានរសើប
ឯកសារលេចធ្លាយមួយទៀត បានលាតត្រដាងពីសកម្មភាពចារកម្មរបស់អាមេរិកនៅជុំវិញពិភពលោក។ ឯកសារនេះ បានរៀបរាប់លម្អិតអំពីរបៀបដែលអាមេរិក បន្តជ្រៀតចូលប្រទេសសម្ព័ន្ធមិត្ត ចំពេលភាពតានតឹងពិភពលោកកាន់តែឡើងកម្តៅ។

ឯកសាររបស់មន្ទីរបញ្ចកោណនេះ បានបង្ហាញវិសាលភាព ដែលយុទ្ធសាស្ត្រចារកម្មរបស់អាមេរិក ប្រជ្រៀតចូលទៅក្នុងសង្គ្រាមរបស់លោក វ្ល៉ាឌីមៀ ពូទីន។ ម្យ៉ាងវិញទៀត យោងទៅតាមកាសែត Wall Street Journal, ឯកសារនេះ ក៏បានបង្ហាញឲ្យឃើញពីយុទ្ធនាការស៊ើបអង្កេតរបស់អាមេរិក នៅក្នុងប្រទេសជាច្រើន រួមទាំងកូរ៉េខាងត្បូង អ៊ីរ៉ង់ និងចក្រភពអង់គ្លេសផងដែរ។
សារព័ត៌មានខាងលើរាយការណ៍ថា ប្រទេសកូរ៉េខាងត្បូង អ៊ីស្រាអែល អ៊ុយក្រែន និងចក្រភពអង់គ្លេស ស្ថិតក្នុងចំណោមសម្ព័ន្ធមិត្ត ដែលសហរដ្ឋអាមេរិក កំពុងតាមដាន។

ពាន់ព័ន្ធបញ្ហាអ៊ុយក្រែន, បច្ចុប្បន្ន មន្ត្រីយោធាអាមេរិក អាចផ្តល់ការព្រមានទាន់ពេលដល់សមភាគីអ៊ុយក្រែន អំពីការវាយប្រហាររបស់រុស្ស៊ី ដែលជិតកើតឡើងនៅក្នុងទីតាំងជាក់លាក់។
ថ្វីបើឯកសារបែកធ្លាយនេះ បានគូសបញ្ជាក់ពីសមត្ថភាពរបស់អាមេរិកក្នុងការជ្រៀតចូលមើលព័ត៌មានរបស់ទីក្រុងមូស្គូពិតមែន ប៉ុន្តែក៏បង្កឲ្យមានការភ័យខ្លាចផងដែរថា ឥឡូវ ចារកម្មរុស្ស៊ី អាចយល់កាន់តែច្បាស់អំពីអ្វីដែលអាមេរិកធ្វើ ហើយផ្តល់ឱកាសដើម្បីកាត់ផ្តាច់ប្រភពព័ត៌មាននានា។
គួរបញ្ជាក់ថា ការលេចធ្លាយនេះកើតឡើងចំពេលមានការសន្និដ្ឋានថា ឯកសារសម្ងាត់បែកធ្លាយជាបន្តបន្ទាប់អាចនឹងត្រូវរុស្ស៊ីរៀបចំ ដើម្បីធ្វើឲ្យបែកបាក់ដល់កិច្ចព្រមព្រៀងចែករំលែកព័ត៌មានសម្ងាត់រវាងសហរដ្ឋអាមេរិក អង់គ្លេស អូស្ត្រាលី នូវែលសេឡង់ និងកាណាដា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ បែកធ្លាយឯកសារកំពូលសម្ងាត់របស់ណាតូ, អាមេរិក កំពុងបារម្ភ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ២៣ ម៉ោង ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ