សេដ្ឋកិច្ច
សម្ពាធពន្ធអាមេរិក រុញច្រានឱ្យមាសហក់ឡើងជាង ១០០ ដុល្លារ
តម្លៃហាងឆេងមាសបានបន្តកើនឡើងជាង ១០០ ដុល្លារ នៅប៉ុន្មានថ្ងៃជាប់ៗគ្នា ពាក់ព័ន្ធនឹងអត្រាការប្រាក់ និងសម្ពាធពន្ធរបស់អាមេរិកទៅលើបណ្ដាប្រទេសនៅអឺរ៉ុបមួយចំនួន។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities ប្រាប់កម្ពុជាថ្មីនៅថ្ងៃពុធនេះថា កត្តាចំនួន ៣ បានធ្វើឱ្យតម្លៃហាងឆេងមាសកើនឡើងទី១ ពាក់ព័ន្ធនឹងអត្រាការប្រាក់របស់សហរដ្ឋអាមេរិក ដែលលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានស្នើសុំឱ្យប្រធានធនាគារកណ្ដាលកាត់បន្ថយអត្រាការប្រាក់មកនៅកម្រិតក្រោម ៤.៥%។
លោកថា ចំណុចនេះ បានធ្វើឱ្យមាសកើនឡើង ប៉ុន្តែមានការគាំទ្រ និងម៉ឺងម៉ាត់របស់លោក Powell គាត់ជឿជាក់ថា នឹងមិនផ្លាស់ប្ដូរទៅតាមទំនោរដែលគេស្នើសុំទេ គាត់ធ្វើតាមគោលនយោបាយហិរញ្ញវត្ថុរបស់គាត់ ប៉ុន្តែចំណុចនេះ ដែលធ្វើឱ្យវិនិយោគិនជាច្រើន មើលឃើញថា ថ្ងៃណាមួយអាមេរិកគង់តែកាត់បន្ថយអត្រាការប្រាក់ ត្រង់ចំណុចនេះដែលគេមើលឃើញថា អ្នកដែលជួញដូរទាំងអស់គេបានបោះបង់ប្រាក់ដុល្លារ បានន័យថា គេលក់ដុល្លារចេញ យកលុយហ្នឹងទៅទិញភាគហ៊ុន និងមាស ដែលរុញច្រានឱ្យមាសកើនឡើង។

លោក ឡុង សំណាង យល់ឃើញថា៖ «សម្ពាធពន្ធក៏ពាក់ព័ន្ធជាមួយអត្រាការប្រាក់ដែរ ដោយសារតែលោក Powell គាត់រង់ចាំមើលថា តើសម្ពាធពន្ធពីបណ្ដាប្រទេសជាមួយអាមេរិកតើវាកម្រិតណា ព្រោះដោយសារតែផលិតផលមួយចំនួនត្រូវបាននាំចូល អញ្ចឹងបើផលិតផលនាំចូល ជាប់សម្ពាធពន្ធច្រើន ប្រជាជនរបស់គាត់នឹងអាចចំណាយ ការចាយវាយតឹងជាងមុន បានន័យថា ចាយលុយច្រើនតែបានរបស់តិច អញ្ចឹងហើយគាត់អត់អាចទម្លាក់អត្រាការប្រាក់បានទេ»។
ម្យ៉ាងទៀត ទំនុកចិត្តអតិថិជនទៅលើប្រាក់ដុល្លារ ដែលភាគច្រើនមានតែគេលក់ចេញ ដោយសារតែគេគិតថា ទោះបីដំណាក់កាលនេះ មិនទម្លាក់ ក៏ចុងឆ្នាំទម្លាក់អត្រាការប្រាក់ដែរ បើទម្លាក់អត្រាការប្រាក់មាសនឹងកើនឡើង។
លោក ឡុង សំណាង បញ្ជាក់ថា គិតត្រឹមម៉ោង ៩ ព្រឹកថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៥ មាសជួញដូរនៅតម្លៃ ៤១២៤ ដុល្លារ ក្នុងមួយតម្លឹង ប្រសិនបើដំណោះស្រាយសម្ពាធពន្ធ និងអត្រាការប្រាក់មិនចេញទេ មាសនឹងឡើងដល់ ៤២៥០ ក្នុងមួយតម្លឹង។ សម្រាប់ហាងលក់មាសនៅក្នុងរាជធានីភ្នំពេញ លក់ចេញក្នុងតម្លៃ ៤១១ ដុល្លារ ក្នុងមួយជី៕

អត្ថបទ៖ ឡេង ដេត
-
សន្តិសុខសង្គម១ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ៦ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


