ព័ត៌មានអន្ដរជាតិ
ព្យុះវីពផាចុះខ្សោយបន្ទាប់ពីវាយប្រហារភាគខាងជើងប្រទេសវៀតណាម
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន VN Express នៅថ្ងៃទី២៣ខែកក្កដា ព្យុះវីពផា (Wipha) បានបោកបក់ទៅលើភាគខាងជើងប្រទេសវៀតណាមកាលពីថ្ងៃអង្គារ ដោយវាយប្រហារខេត្ត Hung Yen និង Thanh Hoa បន្សល់ទុកការខូចខាត មុនពេលចុះខ្សោយទៅជាព្យុះត្រូពិកនៅម៉ោង ៧:២៥ យប់។

ទោះបីជាវាចុះខ្សោយក៏ដោយ ព្យុះនេះបាននាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំងពាសពេញតំបន់ ជាពិសេសនៅ ខេត្ត Ninh Binh, Thanh Hoa និង Quang Ninh។
ព្យុះវីពផា រក្សាអាំងតង់ស៊ីតេខ្ពស់ក្នុងរយៈពេលជិតប្រាំបួនម៉ោង ជាមួយនឹងកម្លាំងខ្យល់បក់តាមឆ្នេរសមុទ្រដែលមានល្បឿនរហូតដល់ ១០២ គីឡូម៉ែត្រក្នុងមួយម៉ោង។ បរិមាណទឹកភ្លៀងសរុបលើសពី ៤០០ មីលីម៉ែត្រ នៅតំបន់មួយចំនួន ដែលបង្កឱ្យមានការព្រមានអំពីទឹកជំនន់ និងបំណាក់ដី ជាពិសេសនៅតំបន់ភ្នំ។

ចំណែករលកសមុទ្រវិញបានហក់ឡើងដល់ទៅ ៣.៥ ម៉ែត្រនៅក្នុងទីតាំងឈូងសមុទ្រ ហើយការកើនឡើងនៃព្យុះត្រូវក៏បានកត់ត្រានៅក្នុងខេត្តជាប់មាត់សមុទ្រ។ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងទំនប់ទឹកវៀតណាមបានរាយការណ៍អំពីការជម្លៀសមនុស្សជិត ១១,៨០០ ដោយសារព្យុះ។ ដីស្រែជាង ១០៧,០០០ ហិកតាត្រូវបានជន់លិច ហើយទំនប់ជាច្រើនបានទទួលរងការខូចខាត។
ទោះបីជាព្យុះវីពផាបានចុះខ្សោយក៏ដោយ ប៉ុន្តែប្រព័ន្ធអាកាសធាតុនៅតែបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងនៅក្នុងតំបន់ជាច្រើន។ ប្រការនេះបង្កើនហានិភ័យនៃទឹកជំនន់កាន់តែខ្លាំង ជាពិសេសនៅកន្លែងដែលរងផលប៉ះពាល់រួចហើយ។ ព្យុះវីពផា គឺជាព្យុះដ៏ធំទីពីរដែលបានវាយប្រហារប្រទេសវៀតណាមក្នុងឆ្នាំនេះ ហើយអ្នកជំនាញបាននិយាយថា ព្យុះជាច្រើនទៀតអាចនឹងមកដល់វៀតណាមក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ៕


អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ២៣ ម៉ោង ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ