សេដ្ឋកិច្ច
សហគមន៍កសិកម្មមួយទៀតនៅខេត្តសៀមរាប ទទួលបានជំនួយឥតសំណងប្រមាណ ៧០ ម៉ឺនដុល្លារ
បើតាមលោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា សហគមន៍កសិកម្មមួយទៀតនៅខេត្តសៀមរាបទទួលបានជំនួយឥតសំណងពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP) ក្នុងទំហំប្រាក់ប្រមាណ ៧០ ម៉ឺនដុល្លារ។

នៅលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការ អ្នកនាំពាក្យរូបនេះបានលើកឡើងថា ចំពោះជំនួយឥតសំណាងប្រមាណ ៧០ ម៉ឺនដុល្លារដែលសហគមន៍ទទួលបាននាពេលនេះ ៤០% ដើម្បីចូលរួមវិនិយោគលើផ្ទះសំណាញ់ ៥០ខ្នង និងផ្លូវគ្រួសក្រហមក្នុងសហគមន៍ប្រវែង ៥,៣គីឡូម៉ែត្រ។
លោក ឃឹម ហ្វីណង់ ក៏បានបញ្ជាក់ដែរថា កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគនេះ ត្រូវបានធ្វើឡើងរវាងសហគមន៍កសិកម្មសម្ព័ន្ធកសិករខ្មែរអង្គរ និងគម្រោងពិពិធកម្មកសិកម្មកម្ពុជា នៅឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ដោយមានការចូលរួមពីលោកស្រី ចំរើន មុទិតា តំណាងធនាគារពិភពលោក ដែលនឹងអនុញ្ញាតឱ្យសហគមន៍អាចមានសមត្ថភាពផ្គត់ផ្គង់បន្លែសុវត្ថិភាពចម្រុះប្រមាណ ១៣៥តោន/ឆ្នាំ។

សូមជម្រាបថា ដើម្បីជួយគាំទ្រទុនបង្វិលដល់សហគមន៍កសិកម្មទំនើប រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជាគោលការណ៍ផ្តល់ឥណទានចំនួន ៣៥ លានដុល្លារថ្មី សម្រាប់ផ្តល់ឥណទានដល់សហគមន៍កសិកម្មទំនើបសម្រាប់រយៈពេល ៣ឆ្នាំ គឺ ២០២៥-២០២៧។
បច្ចុប្បន្ននេះ ក្រសួងកសិកម្ម, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ធនាគារ អភិវឌ្ឍន៍ជនបទនិងកសិកម្ម និងសាជីវកម្មធានាឥណទាន បាននឹងកំពុងរៀបចំដំណើការឥណទាន ៣៥ លានដុល្លារថ្មី សម្រាប់ផ្តល់ឥណទានដល់សហគមន៍កសិកម្មទំនើប៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


