កីឡា
វីរកីឡាការិនី ខាន់ ចេសា នឹងមកដល់ខ្មែរថ្ងៃទី២ឧសភាដើម្បីប្រកួតស៊ីហ្គេម
កីឡាការិនីជឺជីតស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា នឹងធ្វើដំណើរមកដល់ប្រទេសកម្ពុជានាថ្ងៃទី២ ខែឧសភា ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នៅកម្ពុជា។

លោក Peter Khan ឪពុករបស់កីឡាការិនី ខាន់ ចេសា បានប្រាប់ថា តាមការគ្រោងទុក ម្ចាស់មេដាយមាសកីឡាទ្វីបអាស៊ីគ្រោងនឹងមកដល់ប្រទេសកំណើតរបស់លោកនៅថ្ងៃទី២ ខែឧសភា ខាងមុខនេះ។ សម្រាប់ការធ្វើដំណើរមកកម្ពុជាលើកនេះមាន៣នាក់គឺ ខាន់ ចេសា លោកយាយរបស់ ចេសា និងរូបលោក។
ការចូលរួមប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នេះ ខាន់ ចេសា ត្រូវបានអ្នកគាំទ្រកម្ពុជារំពឹងទទួលបានមេដាយមាសជូនជាតិទៀត។ សម្រាប់កីឡាជឺជីតស៊ូ ក្នុងស៊ីហ្គេម នៅកម្ពុជា ត្រូវប្រកួតនៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌អន្តរជាតិជ្រោយចង្វារ (OCIC) អគារ Hall B ពីថ្ងៃទី៤ ដល់ទី៧ ខែឧសភា។
កាលស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ (លើកឆ្នាំ២០២២) នៅប្រទេសវៀតណាម លោក Peter Khan កីឡាការិនី ខាន់ ចេសា និងលោកយាយរបស់ ចេសា ក៏បានធ្វើដំណើរមកចូលរួមប្រកួតដែរ ប៉ុន្តែគួរឲ្យស្តាយកីឡាការិនីរូបនេះមិនបានប្រកួតទេ ដោយសារទម្ងន់លើសតិចតួចមិនត្រូវបានម្ចាស់ផ្ទះវៀតណាមអនុញ្ញាតឲ្យប្រកួតទេ។

ខាន់ ចេសា បានឈ្នះមេដាយមាសពីកីឡាទ្វីបអាស៊ី ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូណេស៊ី និងបានឈ្នះមេដាយមាសកីឡាស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៤ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?