ជីវិតកម្សាន្ដ
រ៉ាប៊ី បង្ហើបថា ពេលខ្លះបទចម្រៀងល្បីយ៉ាងម៉េចក៏ដោយ តែអត់ខ្សែ អត់មាននៅក្នុងបញ្ជីខ្មៅទេ
បើសង្កេតមើលពីទីផ្សារចម្រៀងសព្វថ្ងៃរបស់ស្រីស្អាត រ៉ាប៊ី កាន់តែមានសន្ទុះហក់ឡើង និងមានទីផ្សារច្រើនក្នុងការចេញច្រៀងនៅតាមបណ្ដាកម្មវិធីប្រគំតន្ត្រីនានាតាមខេត្ត។ ម្យ៉ាងទៀតសកម្មភាពនេះ រ៉ាប៊ី ក៏ទទួលបានការគាំទ្រយ៉ាងកក់ក្ដៅពីសំណាក់អ្នកគាំទ្រមួយចំនួនធំ ពិសេសក្រុមយុវវ័យតែម្ដង។

ការរក្សាបានទីផ្សារគាំទ្រ និងប្រជាប្រិយភាពពីសំណាក់កញ្ញា រ៉ាប៊ី នេះ ក៏ព្រោះរាល់ការចេញបទចម្រៀងរបស់នាងនីមួយៗ បានតម្រូវចិត្តអ្នកគាំទ្រ។ ជាក់ស្ដែងដូចជាបទ “មាន់ស្រែ ២” និងបទ”រាំញ័រ” នាអំឡុងពិធីចូលឆ្នាំនេះជាដើម។ លើសពីនេះ អ្វីដែលចាប់អារម្មណ៍ថែមទៀត ស្រាប់តែ រ៉ាប៊ី បង្ហើបរឿងបទល្បី ឬ មិនល្បី អាស្រ័យលើហេតុផលខាងក្រោមនេះ។

តារាចម្រៀងស្រីរូបនេះបានទម្លាយថា រ៉ាប៊ី ចូលចិត្តនិយាយត្រង់ អរគុណ My បេះដូងទាំងអស់ ចង់និយាយថា ពេលខ្លះបទចម្រៀងល្បីយ៉ាងម៉េចក៏ដោយ តែអត់ខ្សែ អត់មាននៅក្នុងបញ្ជីខ្មៅទេ។ នាងថាឲ្យតែទៅណាគេចាក់បទយើង គឺយើងហើយ ស្រលាញ់អ្នកទាំងអស់គ្នា។

តាមការកត់សម្គាល់ម្ចាស់បទ”មាន់ស្រែ” កញ្ញា រ៉ាប៊ី បច្ចុប្បន្នកំពុងសាងប្រជាប្រិយភាព និងភាពល្បីល្បាញរបស់ខ្លួនតាមរយៈបទចម្រៀងថ្មីៗ ញាក់កន្ត្រាក់អារម្មណ៍ បំពេញតាមតម្រូវការរបស់អ្នកគាំទ្រគ្រប់វ័យ។ ម្យ៉ាងទៀតបើសង្កេតមើលពីទីផ្សារចម្រៀងសព្វថ្ងៃរបស់នាង គឺកាន់តែមានសន្ទុះហក់ឡើង និងមានទីផ្សារច្រើនក្នុងការចេញច្រៀងនៅតាមបណ្ដាកម្មវិធីប្រគំតន្ត្រីនានានៅតាមខេត្ត៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


