ព័ត៌មានអន្ដរជាតិ
បាតុភូត “សូរ្យគ្រាសកូនកាត់” ដ៏កម្រ នឹងកើតឡើងនៅចុងសប្តាហ៍នេះ
សូរ្យគ្រាសកូនកាត់ ដែលជាព្រឹត្តិការណ៍តារាសាស្ត្រម្តងក្នុងមួយទសវត្សរ៍ នឹងកើតឡើងនៅថ្ងៃព្រហស្បតិ៍ទី២០ខែមេសានេះ។

បានជាគេហៅថា “សូរ្យគ្រាសកូនកាត់” គឺដោយសារតែវាកើតឡើង ពីការរួមផ្សំរវាងបាតុភូតសូរ្យគ្រាសមួយផ្នែក សូរ្យគ្រាសពេញលេញ និងសូរ្យគ្រាសរាងចិញ្ចៀន ដោយបន្សល់ទុករង្វង់មូល នៅលើព្រះអាទិត្យ។
នេះមានន័យថា មនុស្សនឹងអាចមើលឃើញព្រះអាទិត្យ ត្រូវព្រះចន្ទបាំងស្ទើរតែទាំងស្រុងឬទាំងស្រុងតែម្តង អាស្រ័យលើកន្លែងដែលពួកគេរស់នៅ។

យោងតាម Royal Observatory, ព្រឹត្តិការណ៍ដ៏កម្រនេះ នឹងអាចមើលឃើញពីផ្នែកខ្លះនៃតំបន់អេក្វាទ័រ និងអឌ្ឍគោលខាងត្បូង រួមទាំងអូស្ត្រាលីខាងលិច និងអាស៊ីអាគ្នេយ៍ផងដែរ នៅម៉ោងប្រហែល ១១:៣០នាទីព្រឹក។
គួរបញ្ជាក់ថា បាតុភូតសូរ្យគ្រាសកូនកាត់ចុងក្រោយ គឺបានកើតឡើងក្នុងខែវិច្ឆិកាឆ្នាំ២០១៣ ហើយក្រោយផុតបាតុភូតនៅថ្ងៃព្រហស្បតិ៍នេះ សូរ្យគ្រាសកូនកាត់បន្ទាប់ នឹងកើតឡើងនៅខែវិច្ឆិកាឆ្នាំ២០៣១៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ សូរ្យគ្រាស “Ring of Fire” ដ៏កម្រនឹងធ្វើឲ្យទ្វីបអាហ្វ្រិកនិងអាស៊ីងងឹត
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


