កីឡា
កំពុងជោគជ័យស្រាប់ Man City ដាក់ផែនការពង្រីកកីឡដ្ឋាន Etihad ដល់៦ម៉ឺនកៅអី
ក្រុមការពារតំណែងជើងឯក Premier League រដូវកាល២០២១-២០២២ Manchester City កំពុងដាក់ផែនការបង្កើនចំនួនផ្ទុកទស្សនិកជននៅកីឡដ្ឋាន Etihad នាពេលបច្ចុប្បន្ននេះ ពីចំនួន ៥៣,៥០០ ទៅ ៦០,០០០។
គម្រោងពង្រីកនេះគឺនៅផ្នែកខាងជើងកីឡដ្ឋាន ដែលជាផ្នែកមួយត្រូវធ្វើឱ្យប្រសើរឡើងរួមទាំងនៅក្នុង និងជុំវិញកីឡដ្ឋាន រួមទាំងតំបន់អ្នកគាំទ្រ ដែលមានសណ្ឋាគារ ចំនួន ៤០០គ្រែ និងសារមន្ទីរថ្មីមួយទៀតផងដែរ។

លោក Danny Wilson នាយកគ្រប់គ្រងក្លិប Manchester City បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖«ក្នុងរយៈពេលជាច្រើនខែ យើងបាននិងកំពុងបង្កើតគំនិត និងការរចនាសម្រាប់បទពិសោធអ្នកគាំទ្រដ៏ល្អបំផុតនៅក្នុងលំដាប់ខ្ពស់។ ការកម្សាន្តពេញមួយឆ្នាំ និងកន្លែងកម្សាន្តនៅកីឡដ្ឋាន Etihad ហើយមានសេចក្តីសោមនស្សរីករាយដែលបានដាក់សំណើសុំផែនការទៅកាន់ក្រុមប្រឹក្សា Manchester City»។
កីឡដ្ឋានរបស់ Man City ដែលដើមឡើយត្រូវបានសាងសង់ឡើងសម្រាប់ធ្វើជាម្ចាស់ផ្ទះការប្រកួតព្រឹត្តិការណ៍កីឡា Commonwealth Games ឆ្នាំ២០០២។ បច្ចុប្បន្នកីឡដ្ឋាននេះអាចផ្ទុកធំជាងគេលំដាប់ទី៥ ទាក់ទងនឹងសមត្ថភាពផ្ទុកទស្សនកជននៅក្នុង Premier League ដោយមាន Manchester United, Tottenham Hotspur, Arsenal និង West Ham United ធំជាង។

City និយាយថា ការអភិវឌ្ឍដែលបានស្នើឡើងតំណាងឱ្យការវិនិយោគដែលមានទឹកប្រាក់ជាង ៣០០លានផោន (៣៧២.៩៦លានដុល្លារ) ទៅកាន់ទីក្រុង Manchester ភាគខាងកើត ដែលអាចបង្កើតការងារថ្មីចំនួន ២,៦០០សម្រាប់ប្រជាជនក្នុងតំបន់។ ចំពោះការងារកែសម្រួលត្រូវចំណាយពេល ៣ឆ្នាំទើបរួចរាល់៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ reuters.com
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


