ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ ឋានន្តរស័ក្តិនាយឧត្តមសេនីយ៍ ពិតជាស័ក្តិសមសមត្ថភាពឯកឧត្តម ហ៊ុន ម៉ាណែត
នៅរសៀលថ្ងៃទី២០ ខែមេសានេះ អ្នកនាំពាក្យក្រសួងការពារជាតិ លោកនាយឧត្តមសេនីយ៍ ឈុំ សុជាត បានអះអាង ថា ការដំឡើងឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍ គឺពិតជាស័ក្តិសមនឹងសមត្ថភាព ស្នាដៃ និងការលះបង់របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងការចូលរួមអភិវឌ្ឍន៍ និងពង្រឹងសមត្ថភាពកងទ័ព។
យោងតាមសំណេរលើបណ្ដាញសង្គមហ្វេសប៊ុក លោកនាយឧត្តមសេនីយ៍ ឈុំ សុជាត បានលើឡើងថា ដោយផ្អែកលើស្នាដៃក្នុងកិច្ចការពារសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍជាតិក្នុងវិស័យការពារជាតិ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ត្រូវបានអង្គព្រះមហាក្សត្រនៃកម្ពុជា ដំឡើងឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍។ ពិធីបំពាក់ឋានន្តរស័ក្តិនាយឧត្តមសេនីយ៍ជូនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែតនេះ គឺបានធ្វើឡើងនាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ។
ការប្រគល់ និងបំពាក់ឋានន្តរស័ក្តិនេះ ត្រូវបានលោក ឈុំ សុជាត អះអាងថា៖ «គឺពិតជាស័ក្តិសមនឹង សមត្ថភាព ស្នាដៃ សមិទ្ធផល និងការលះបង់ដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់ឯកឧត្តមបណ្ឌិត ក្នុងការចូលរួមអភិវឌ្ឍ និងពង្រឹងសមត្ថភាពកងយោធពលខេមរភូមិន្ទ ក៏ដូចជាចូលរួមថែរក្សាការពារ និងអភិវឌ្ឍជាតិកម្ពុជាឲ្យកាន់តែខ្លាំងក្លា និងមានកេរ្តិ៍ឈ្មោះល្បី សុះសាយបន្តបន្ទាប់»។ អ្នកនាំពាក្យរូបនេះ ក៏បានសម្ដែងការកោតសរសើរ និងអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងបុព្វហេតុបម្រើជាតិមាតុភូមិកន្លងមកផងដែរ៕
ដោយ៖ ធឿន វ៉ាន់សុង
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ធនាគារ SinoPac ទិញយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតក្នុងទឹកប្រាក់ជាង៥០០លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ក្រោយលែងលះ តារាហុងកុង Roger សល់ទ្រព្យ ១១ លានដុល្លារ ខណៈអតីតភរិយាចុះចេញតែខ្លួន
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
គម្រោងសាងសង់ស្ពានតភ្ជាប់ពីខេត្តកំពង់ឆ្នាំង-កំពង់ធំ កំពុងរង់ចាំថវិកាពីចិន
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
សារព័ត៌មានកូរ៉េលើកហេតុផល គ្មានអ្នកហ៊ានពហិការ ក្រោយ Lisa បង្ហាញស្នេហាជាមួយកូនសេដ្ឋី LV
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
វិមានសេដ្ឋីកាស៊ីណូ ហុងកុង ធ្លាប់រស់ជាមួយភរិយាទីមួយ ដាក់លក់តម្លៃ ៣៨៣លានដុល្លារ ក្នុងន័យចែកទ្រព្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្រុកចំនួន ៣ ក្នុងខេត្តបាត់ដំបងមានប្រភពទឹកធម្មជាតិទាក់ទាញទេសចរច្រើនជាងគេ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ព័ត៌មានបឋម៖ អគ្គិភ័យកំពុងឆេះស្ថានីយប្រេងឥន្ធនៈនៅខេត្តព្រះវិហារ(មានវីដេអូ)