ជីវិតកម្សាន្ដ
Justin Bieber ទម្លាយអារម្មណ៍ថា ខ្លួនឈឺចិត្តខ្លាំង ក្រោយគេរិះគន់ភរិយាកប់ៗមាត់
តារាចម្រៀងប៉ុប Justin Bieber ទម្លាយអារម្មណ៍ថា ខ្លួនពិតជាខូចចិត្ត ហើយក៏ឈឺចិត្តខ្លាំងដែរ ចំពោះពាក្យរិះគន់ទៅលើភរិយាសំណព្វចិត្ត Hailey Bieber។

តាំងពីរៀបការរួច កាលពីអំឡុងឆ្នាំ២០១៨មក តារាប៉ុបវ័យ ២៩ឆ្នាំរូបនេះហាក់មិនពេញចិត្តនោះទេ រាល់ពេលដែលឃើញភរិយារបស់ខ្លួនព្យាយាមតស៊ូជាមួយមតិរិះគន់ ដោយមិនតបតអ្វីទាំងអស់។ តួយ៉ាងដូចពេលនេះ Justin បានបង្ហាញអារម្មណ៍មិនពេញចិត្តទៅកាន់បណ្ដាញសង្គម ព្រមទាំងទម្លាយភាពឈឺចាប់របស់ខ្លួនជាសាធារណៈផងដែរ។ ប្រភពពី Us Weekly បានដកស្រង់សម្ដី Justin ថា “វាធ្វើឱ្យបេះដូងរបស់ខ្ញុំខ្ទេចខ្ទាំអស់ ដែលបានឃើញ Hailey ត្រូវគេវាយប្រហារ។ ខ្ញុំស្រឡាញ់ប្រពន្ធរបស់ខ្ញុំច្រើនជាងអ្វីទាំងអស់ ហើយខ្ញុំដឹងថាបេះដូងនាង ពិតជាស្រោមដោយមាស” ។

គួរបញ្ជាក់ថា ថ្មីៗនេះ Hailey ត្រូវបានប្រព័ន្ធផ្សព្វផ្សាយសង្គមវាយប្រហារខ្លាំងនៅលើបណ្ដាញ Instagram ក្រោយពេលតារាម៉ូដែលរូបនេះរងរឿងចម្រូងចម្រាស់ជាមួយ Selena Gomes ។ បន្ទាប់ពីបណ្ដាញសង្គមសម្ដែងការមិនពេញចិត្តលើនាង នាងបានសរសេរទុក្ខសោកយ៉ាងវែងអន្លាយមួយ ប៉ុន្តែនៅតែមិនបានធ្វើឱ្យអ្នកគាំទ្រស្ងប់ចិត្តចំពោះសកម្មភាពមួយចំនួនរបស់នាងទៅលើរៀមច្បង Selena Gomes ឡើយ។
ដោយឡែកចំពោះ Selena Gomez វិញ កាលពីដើមឆ្នាំនេះ នាងបានបង្ហាញការគាំទ្ររបស់នាងចំពោះ Hailey ចំពេលមានពាក្យចចាមអារ៉ាមអំពីជម្លោះជាមួយគ្នា។ មិនតែប៉ុណ្ណោះ តារាចម្រៀងវ័យ ៣០ឆ្នាំរូបនេះ បានស្នើអ្នកគាំទ្រឲ្យឈប់វាយប្រហារ Hailey ទៀតផង៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ៣ ចំណុច ម្ដាយ Ronaldo មានឥទ្ធិពលខ្លាំងលើកូនប្រុស អ្នកគាំទ្រទំនងមិនធ្លាប់ដឹង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


