ជីវិតកម្សាន្ដ
៣ ចំណុច ម្ដាយ Ronaldo មានឥទ្ធិពលខ្លាំងលើកូនប្រុស អ្នកគាំទ្រទំនងមិនធ្លាប់ដឹង
ជីវិតរបស់ Ronaldo ត្រូវបានជះឥទ្ធិពលយ៉ាងខ្លាំងពីម្តាយ ដែលលោកតែងតែចាត់ទុកម្តាយជាសាច់ញាតិដ៏សំខាន់បំផុត ទោះបីអាយុ ៣៨ឆ្នាំហើយក៏ដោយ លោកនៅតែរស់នៅជាមួយម្តាយ មិនបែកផ្ទះនោះទេ ហើយខាងក្រោមជារឿងរ៉ាវ ៣យ៉ាង ដែលម្ដាយ Ronaldo មានឥទ្ធិពលលើរូបលោក៖

១. បោះបង់ទំនាក់ទំនង ៥ឆ្នាំ ព្រោះមិត្តស្រីសួរថា “រើសខ្ញុំឬរើសម៉ែ?”

ប្រសិនបើប្រិយមិត្តតាមដានកីឡាករព័រទុយហ្គាល់រុបនេះយូរល្មមហើយ ប្រហែលជាដឹងថា លោកធ្លាប់មានទំនាក់ទំនងស្នេហារយៈពេល ៥ឆ្នាំ ជាមួយកំពូលតារាម៉ូដែលរុស្ស៊ី Irina Shayk ។ នាងជាមិត្តស្រីដំបូងដែល Ronaldo បង្ហាញមុខជាសាធារណៈផងដែរ ដែលពេលនោះអ្នកទាំងពីរត្រូវបានគេចាត់ទុកជាគូស្នេហ៍លេចធ្លោនៅជុំវិញពិភពលោក ព្រោះពួកគេសុទ្ធសឹងជាតារាល្បីដូចគ្នា។

បន្ទាប់ពីរស់នៅជាមួយគ្នាបាន ៥ឆ្នាំ អ្នកទាំងបានចែកផ្លូវគ្នា។ ទោះបីជាពួកគេរមិនធ្លាប់និយាយអំពីមូលហេតុច្បាស់លាស់នៃការចែកផ្លូវគ្នា ប៉ុន្តែទស្សនិកជនជឿថា ការពិតដោយសារការប្រេះឆាទំនាក់ទំនងរវាង Irina និងម្តាយរបស់ Ronaldo ខណៈមុនបែកគ្នាអ្នកស្រី Dolores មិនគាំទ្រការងាររបស់ Irina ទេ ចំណែកនាងវិញមិនព្រមលះបង់អាជីពខ្លួនឯង រហូតបង្ខំចិត្ត Ronaldo ម្តងហើយម្តងទៀតឱ្យលោកសម្រេចចិត្ត។ នាងបានសួរលោកថា “រើសខ្ញុំឬរើសម៉ែ?” ទីបំផុត Ronaldo បានជ្រើសរើសម្តាយ ហើយទំនាក់ទំនងបានកាត់ផ្ដាច់ទៅ។
២. Ronaldo និយាយថា “ជោគជ័យទាំងអស់របស់ខ្ញុំគឺលះបង់ដើម្បីគាត់”

ម្ដាយរបស់ Ronaldo ធ្លាប់ផ្ដល់បទសម្ភាសន៍ នៅពេលដែលគាត់កំពុងពពោះកូនប្រុស ជីវភាពរបស់គាត់ពិតជាក្រណាស់ មិនអាចចិញ្ចឹមកូនបាននោះទេ។ ដូច្នេះគាត់ត្រូវសម្រេចជ្រើសរើសយកជីវិតគាត់ និងជីវិតកូន ហើយចុងក្រោយគាត់រើសយកទុក Ronaldo ។ តាំងពីកូនកើតមកអ្នកស្រី Dolores តាមមើលថែគ្រប់ជំហាន ដែលមូលហេតុទាំងនេះបានធ្វើឱ្យ Ronaldo ព្រមលះបង់គ្រប់យ៉ាងដើម្បីគាត់វិញ។

បច្ចុប្បន្នថ្វីត្បិតតែ Ronaldo មានអាយុ ៣៨ឆ្នាំហើយក៏ដោយ ប៉ុន្តែ Ronaldo នៅតែរស់នៅជាមួយម្តាយ ហើយនៅពេលដែលអ្នកសារព័ត៌មានសួរអំពីបញ្ហានេះ លោកឆ្លើយថា “ជោគជ័យទាំងអស់របស់ខ្ញុំ គឺលះបង់ដើម្បីម្តាយរបស់ខ្ញុំ ហើយដរាបណាខ្ញុំនៅមានជីវិត ម្ដាយខ្ញុំនឹងនៅក្បែរខ្ញុំជានិច្ច។ ហើយខ្ញុំនឹងផ្ដល់អ្វីគ្រប់យ៉ាងដែលខ្ញុំអាចផ្តល់ឲ្យគាត់ ព្រោះម្តាយខ្ញុំជាជម្រករបស់ខ្ញុំ និងជាអំណោយដ៏អស្ចារ្យបំផុតរបស់ខ្ញុំ” ។
៣. ការរស់នៅជាមួយមិត្តស្រីបច្ចុប្បន្ន ត្រូវបានទទួលស្គាល់ដោយម្តាយរបស់ Ronaldo

ជីវិតគ្រួសារជាមួយមិត្តស្រីបច្ចុប្បន្ន នាង Georgina ត្រូវបានទទួលស្គាល់ពេញមុខពេញមាត់ពីម្ដាយរបស់ Ronaldo។ ផ្ទុយពីអតីតមិត្តស្រី Georgina មានទំនាក់ទំនងជិតស្និទ្ធជាមួយម្តាយក្មេក ហើយពេលនេះពួកគេរស់នៅយ៉ាងសុខដុមរមនា ខណៈម្តាយរបស់ Ronaldo ធ្លាប់ប្រកាសថា “នាងគឺជាម្តាយរបស់ចៅប្រុសស្រីរបស់ខ្ញុំ និងជាអនាគតកូនប្រសាររបស់ខ្ញុំ” ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ មកស្គាល់មិត្តស្រី Ronaldo ទាំងអស់ មុនស្មោះជាមួយ Georgina Rodríguez
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


