Connect with us

ជីវិតកម្សាន្ដ

អ្នកគាំទ្រ k pop ភ្ញាក់ផ្អើលខ្លាំង ក្រោយ Seungri លេចមុខជាថ្មី

បានផុស

នៅ

រូបភាពចុងក្រោយរបស់ Seungri អតីតសមាជិក BigBang បន្ទាប់ពីត្រូវបានដោះលែងពីពន្ធនាគារ បានធ្វើឱ្យអ្នកគាំទ្រ​ k pop ក៏ដូចជាទស្សនិកជនមានភ្ញាក់ផ្អើលនិងខឹងសម្បារយ៉ាងខ្លាំង ពេញលើបណ្តាញសង្គមនិងអ៊ីនធឺណិត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីយប់មិញមិត្តភ័ក្តិរបស់ Seungri បានបង្ហោះសារដែលបង្ហាញពីផ្នែកមួយនៃជីវិតរបស់អតីត BigBang រូបនេះបន្ទាប់ពីត្រូវបានដោះលែងពីពន្ធនាគារ។ នៅក្នុងវីដេអូនេះ Seungri ណែនាំទស្សនិកជនអំពីរបៀបបើកដបស្រា Soju តាមរបៀប “ត្រឹមត្រូវ” បំផុត។ វីដេអូនេះបានទាក់ទាញការចាប់អារម្មណ៍ភ្លាមៗ ដោយសារតែនេះជាលើកដំបូងដែលលោក បង្ហាញខ្លួនក្រោយត្រូវបានដោះលែង ពីពន្ធនាគារកាលពីខែកុម្ភៈ ។

រូបភាពថ្មីរបស់ Seungri បានធ្វើឱ្យទស្សនិកជនមានការខឹងសម្បារយ៉ាងខ្លាំង នៅពេលដែលតារាប្រុសរូបនេះបន្តជីវិត “លេងសើច” របស់លោក ហើយហាក់ដូចជាគ្មានវិប្បដិសារីចំពោះកំហុសពីមុនរបស់លោក។ នៅលើបណ្តាញទំនាក់ទំនងសង្គម វីដេអូថ្មីរបស់ Seungri ទទួលបានមតិអវិជ្ជមានជាបន្តបន្ទាប់ពីទស្សនិកជន ដោយអ្នកមានខ្លះបញ្ចេញមាតិថា “លោកមិនសោកស្តាយចំពោះកំហុសរបស់លោកទាល់តែសោះ?” និងអ្នកផ្សេងទៀតថា “ដូច្នេះបន្ទាប់ពីគាត់ចេញពីគុក គាត់មិនខ្វល់ពីមតិសាធារណៈទៀតទេ?” ។

ទន្ទឹងនឹងនោះ ប្រភពមួយពី SPOTV បានចុះផ្សាយថា Seungri នៅតែ “រីករាយនឹងជីវិត” បន្ទាប់ពី ត្រូវបានដោះលែងពីពន្ធនាគារ។ ជាពិសេស អតីតសមាជិកក្រុម BIGBANG រូបនេះ នៅតែទៅក្លឹប រាត្រីជាប្រចាំ ដោយមិនមានវិប្បដិសារីសោកស្តាយចំពោះកំហុសរបស់លោក ដោយមិនខ្លាចការ ជាប់ទោស ក្នុងរឿងក្តីក្លឹបរាត្រី Burning Sun របស់ខ្លួនឡើយ ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖ស្រលាញ់គ្នាជិត ១០ ឆ្នាំ Mak ទម្លាយថ្ងៃផ្ដើមស្នេហ៍ដំបូងជាមួយមិត្តស្រី ក្រោយកៀកថ្ងៃរៀបការ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៨ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច១១ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម