ព័ត៌មានជាតិ
លទ្ធផលពីប៉ាស្ទ័រ បញ្ជាក់មានអ្នកឆ្លងកូវីដ ០៧ នាក់ទៀត នៅព្រឹកនេះ
វិទ្យាស្ថានប៉ាស្ទ័របានបញ្ជាក់ វិជ្ជមានអ្នកឆ្លងកូវីដថ្មី ០៧ នាក់ ទៀត ជាពលករមកពីថៃ។ ជាមួយគ្នានេះ ក៏មានអ្នកជាសះស្បើយចំនួន ០៦ នាក់ បានចាកចេញពីមន្ទីរពេទ្យ។
គិតត្រឹមព្រឹកថ្ងៃ ២០ មករា ២០២០ ពលករដែលវិលត្រឡប់មកពីថៃចំនួន ៧៧ នាក់ ឆ្លងកូវីដ ១៩ និង ២៨ នាក់បានជាសះស្បើយវិលទៅលំនៅដ្ឋានវិញ។
រដ្ឋាភិបាលកម្ពុជា បានចាត់វិធានការឲ្យអាជ្ញាធរគ្រប់ច្រកតាមព្រំដែន ត្រូវពង្រឹងសន្តិសុខ គ្រប់គ្រងលំហូរពលករ ត្រូវឆែកសុខភាព ធ្វើតេស្តសំណាក និងត្រូវចត្តាឡីស័កឲ្យគ្រប់ ១៤ ថ្ងៃជាចំបាច់ ដើម្បីបង្ការការឆ្លងរាលដាលក្នុងប្រទេស។
ការផ្ទុះឆ្លងកូវីដក្នុងប្រទេសថៃ បានធ្វើឲ្យលំហូរពលករបានសម្រុកចូលក្នុងប្រទេសវិញ។ រដ្ឋមន្រ្តីក្រសួងការងារ បានធ្វើការអំពាវនាវដល់ពលករដែលរស់នៅនិងធ្វើការនៅប្រទេសថៃ សូមរក្សានៅការរស់នៅទីនោះបន្តទៀត និងកុំទាន់ធ្វើដំណើរត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីកុំឱ្យមានការចម្លងជំងឺកូវីដ-១៩ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ និងឆ្លងចូលសហគមន៍។
ក្នុងពេលមានការរាតត្បាតជំងឺកូវីដ-១៩ នេះ អាជ្ញាធរថៃនឹងមិនមានវិធានការច្បាប់ប្រឆាំងនឹងនិយោជក និងពលករបរទេស ដែលបានកំពុងធ្វើការ និងស្នាក់នៅមួយកន្លែងនោះទេ ផ្ទុយទៅវិញ បងប្អូនពលករដែលចល័តពីកន្លែងមួយទៅកន្លែងមួយ ឬមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ គឺប្រឈមនឹងហានិភ័យខ្ពស់ ពីការឃាត់ខ្លួន ដោយអាជ្ញាធរមានសមត្ថកិច្ចថៃ និងប្រឈមនឹងលទ្ធភាពឆ្លងជំងឺកូវីដ-១៩ ខ្ពស់នៅក្នុងអំឡុងពេលធ្វើដំណើរវិលត្រឡប់នេះ។
ឯកឧត្តម អ៊ិត សំហេង បានបន្តទៀតថា ចំពោះបងប្អូនពលករដែលកំពុងស្នាក់នៅ និងធ្វើការ នៅប្រទេសថៃមេត្តារក្សាភាពនឹងនរ និងបន្តស្នាក់នៅមួយកន្លែង ដោយពុំទាន់ចាំបាច់ឆ្លងដែនវិលត្រឡប់មកស្រុកកំណើតវិញនោះទេ ហើយបងប្អូនពលករទាំងអស់សូមជឿទុកចិត្តលើសមត្ថភាព និងលទ្ធភាពទប់ស្កាត់ និងព្យាបាលជំងឺកូវីដ-១៩ របស់អាជ្ញាធរថៃ៕




-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់