កីឡា
គ្រូទីម័រ៖ ក្រុមលោកនឹងប្រកួតដោយរីករាយ មិនខ្លាចការដាក់សម្ពាធពីម្ចាស់ផ្ទះកម្ពុជា
ខណៈដែលក្រុមបាល់ទាត់ជម្រើសជាតិទីម័រ នឹងប្រកួតបើកឆាកជួបជាមួយកម្ពុជានៅថ្ងៃស្អែកនេះ គ្រូបង្វឹកក្រុមទីម័របានលើកឡើងថា កូនក្រុមរបស់លោករីករាយគ្រប់ការប្រកួត ហើយមិនភ័យខ្លាចការដាក់សម្ពាធពីក្រុមម្ចាស់ផ្ទះកម្ពុជានោះទេ។

លោក Park Soon Tae គ្រូរបស់ជម្រើសជាតិទីម័រ
លោក Park Soon Tae គ្រូរបស់ជម្រើសជាតិទីម័របន្តថា កូនក្រុមរបស់លោកបានហ្វឹកហាត់ត្រៀមជាច្រើនខែ សម្រាប់ប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមទាំងមូលមិនថាត្រូវប៉ះជាមួយក្រុមកម្ពុជា និងក្រុមដទៃទៀតនោះទេ។ ដូច្នេះក្រុមលោករីករាយសម្រាប់ជំនួបជាមួយកម្ពុជាដែលជាម្ចាស់ផ្ទះ ហើយនឹងប្រឹងប្រែងស្វែងរកលទ្ធផលដ៏ល្អសម្រាប់ប្រកួតថ្ងៃស្អែកនេះ។
ដោយឡែកគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាសញ្ជាតិជប៉ុនលោក Ryu Hirose ក៏មិនបានមើលស្រាលសម្រាប់ជំនួបជាមួយក្រុមទីម័រ ខណៈដែលការប្រកួតនេះលោកមើលឃើញក្រុមទាំងពីរមានឱកាសឈ្នះដូចគ្នា។
គ្រូបង្វឹកសញ្ជាតិជប៉ុនរូបនេះបញ្ជាក់ថា កម្ពុជាទោះបីមានប្រៀបក្នុងនាមជាម្ចាស់ផ្ទះ ប៉ុន្តែក៏មិនអាចមើលស្រាលសម្រាប់ការប្រកួតខាងមុខ ដែលក្រុមទាំងពីរសុទ្ធតែមានឱកាសឈ្នះដូចគ្នា។
សម្រាប់ការប្រកួតបើកឆាកជាមួយទីម័រនៅថ្ងៃស្អែកនេះ គ្រូបង្វឹក្រុមជម្រើសជាតិកម្ពុជាបានដាក់កីឡាករខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា ជាប្រធានក្រុមដឹកនាំក្រុមគោព្រៃកម្ពុជា។
គួរបញ្ជាក់ថា ក្រុមគោព្រៃកម្ពុជាស្ថិតនៅក្នុងពូល A ដែលមានក្រុមខ្លាំងដូចជា ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ទីម័រខាងកើត។ កម្ពុជានឹងប្រកួតបើកឆាកជាមួយទីម័រខាងកើតនៅវេលាម៉ោង ៧ យប់ ស្អែកនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


