កីឡា
ម្ចាស់ផ្ទះកម្ពុជារំពឹងកើនមេដាយ២០០% ធៀបនឹងស៊ីហ្គេម២០២១
ម្ចាស់ផ្ទះកម្ពុជារំពឹងទទួលបានការកើនឡើងមេដាយរហូតដល់២០០%ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បើប្រៀបធៀបនឹងលទ្ធផលដែលកម្ពុជាទទួលបានក្នុងកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ (លើក២០២២) នៅប្រទេសវៀតណាម។
លោក ថោង ខុន អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣នេះបានធ្វើសេចក្តីរាយការណ៍ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលសម្តេចតេជោអនុញ្ញាតឲ្យអត្តពលិកជម្រើសជាតិកម្ពុជាចូលជួបសម្តែងការគួរសម និងសំណេះសំណាលដើម្បីផ្តល់អនុសាសន៍ និងលើកទឹកចិត្តដល់អត្តពលិកជម្រើសជាតិកម្ពុជា នារសៀលថ្ងៃទី១ ខែឧសភានេះ នៅវិមានសន្តិភាព។

លោក ថោង ខុន បានជំរាបសសម្តេចតេជោ ហ៊ុន សែនថា សម្រាប់អត្តពលិកជម្រើសជាតិកម្ពុជាប្រមាណ៤០%បានហ្វឹកហាត់នៅក្រៅប្រទេស។ បន្ទាប់ពីការហ្វឹកហាត់នៅក្រៅប្រទេសអស់រយៈពេលជាច្រើនខែ គណៈកម្មាធិការជាតិរៀបចំការប្រកួតបានវាយតម្លៃលើកត្តា៣ចំណុច។
កត្តាទី១គឺបច្ចេកទេស ក្រុមអត្តពលិកជម្រើសជាតិកម្ពុជាមានការកើនឡើងបច្ចេកទេសរហូតដល់៧០%។ ទី២ កម្លាំងកាយរបស់អត្តពលិកជម្រើសជាតិកម្ពុជាបានកើនឡើង១០០%ទាំងអត្តពលិកហ្វឹកហាត់ក្នុង និងក្រៅប្រទេស។ កត្តាទី៣គឺសន្ទុះចិត្តក្នុងនាមជាម្ចាស់ផ្ទះ បូករួមទាំងអ្នកគាំទ្រគឺធ្វើឲ្យអត្តពលិកកម្ពុជាមានកម្លាំងចិត្ត១០០%។ តាមរយៈការវាយតម្លៃលើបច្ចេកទេស កម្លាំងកាយ និងសន្ទុះចិត្តបានផ្តល់ឲ្យ កម្ពុជារំពឹងទទួលបានមេដាយកើនឡើងរហូតដល់២០០% បើប្រៀបធៀបលទ្ធផលដែលកម្ពុជាទទួលបានក្នុងការប្រកួតស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម។
សូមបញ្ជាក់ថា ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាបានដាក់អត្តពលិកប្រកួតគ្រប់ប្រភេទកីឡាទាំង៣៧ ក្នុងនោះមានកីឡាប្រកួតសម្តែង១ប្រភេទផង។ កាលស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម កម្ពុជាទទួលបានមេដាយសរុប៦៣គ្រឿងគឺមាស៩ ប្រាក់១៣ និងសំរឹទ្ធ៤១៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


