ព័ត៌មានអន្ដរជាតិ
ឥណ្ឌា បំបែកកំណត់ត្រាថ្មី មានអ្នកធ្វើដំណើរតាមយន្តហោះច្រើនបំផុត ត្រឹមមួយថ្ងៃ
ចរាចរណ៍ផ្លូវអាកាសក្នុងស្រុករបស់ប្រទេសឥណ្ឌា បានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានសោះ ពោលគឺត្រឹមមួយថ្ងៃ មានអ្នកដំណើរតាមយន្តហោះរហូតដល់ទៅ៤.៥៦លាននាក់។

កំណត់ត្រានេះ ត្រូវបានបំបែកកាលពីថ្ងៃទី៣០ខែមេសា នៅពេលជើងហោះហើរចំនួន ២៩៧៨ជើង បានហោះហើរនៅទូទាំងប្រទេស។
រដ្ឋមន្ត្រីអាកាសចរណ៍លោក Jyotiraditya Scindia បានបង្ហោះ Twitter ថា “ចរាចរណ៍របស់អ្នកដំណើរក្នុងស្រុក ដែលកើនឡើងយ៉ាងគំហុក ក្រោយវិបត្តិជំងឺរាតត្បាតកូវីដ១៩នេះ គឺជាការឆ្លុះបញ្ចាំងអំពីកំណើនសេដ្ឋកិច្ចដ៏ខ្ពស់របស់ប្រទេសឥណ្ឌា”។
គួរបញ្ជាក់ថា អ្នកដំណើរជាង៣៧.៥លាននាក់ បានធ្វើដំណើរតាមយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក សម្រាប់រយៈពេលត្រឹមតែ៣ខែដំបូងនៃឆ្នាំ២០២៣។
ស្របពេលជាមួយគ្នានោះ ទិន្នន័យពីអគ្គនាយកដ្ឋានអាកាសចរណ៍ស៊ីវិលរបស់ប្រទេសឥណ្ឌា បានបង្ហាញថា ទិន្នន័យនេះគឺសម្គាល់អំពីកំណើន ៥១,៧% បើធៀបនឹងឆ្នាំមុន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ៣ខែទៀត ឥណ្ឌា នឹងវ៉ាដាច់ ចិន ក្លាយជា ប្រទេសមានប្រជាជនច្រើនជាងគេបំផុត លើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


