ព័ត៌មានអន្ដរជាតិ
មកស្គាល់ ធនាគារ អាមេរិក ទាំង ៣ ដែលក្ស័យធនដួលរលំក្នុងរយៈពេលមិនដល់កន្លះឆ្នាំ
ត្រឹមតែរយៈពេល ៥ ខែប៉ុណ្ណោះក្នុងឆ្នាំ ២០២៣ នេះ ធនាគារធំៗចំនួន ៣ របស់អាមេរិក ត្រូវបានដួលរលំបន្តគ្នា ខណៈកាលពីពេលថ្មីៗនេះ ធនាគារមួយទៀតរបស់អាមេរិកគឺ First Republish ក៏ទើបតែប្រកាសក្ស័យធន ហើយនិយ័តករអាមេរិក ក៏បានធ្វើការរឹបអូសរួចលក់ឲ្យស្ថាប័នហិរញ្ញវត្ថុធំជាងគេបំផុតឈ្មោះ JP Morgan Chase ។
នេះគឺជាធនាគារអាមេរិកទាំង ៣ ដែលបានប្រកាសក្ស័យធនដួលរលំត្រឹមរយៈពេលមកដល់កន្លះឆ្នាំផង៖
១. ធនាគារ Silicon Valley
Silicon Valley Bank (SVB) គឺជាធនាគារមួយដែលមានទីតាំងនៅតំបន់ San Francisco Bay រដ្ឋ California ។ ធនាគារនេះបង្កើតឡើងក្នុងឆ្នាំ ១៩៨៣ ដែលមានឯកទេសក្នុងការផ្តល់ប្រាក់កម្ចីដល់ក្រុមហ៊ុនបច្ចេកវិទ្យាដែលទើបចាប់ផ្តើមអាជីវកម្ម ។

គិតមកដល់ឆ្នាំ ២០២៣ ធនាគារនេះប្រតិបត្តិការបានរយៈពេលជាង ៤០ ឆ្នាំ និងមានសាខានៅក្រៅប្រទេសជាច្រើនផងដែរ ។ ប៉ុន្តែធនាគារមិនអាចបន្តបេសកកម្មរបស់ខ្លួនបានទៀតឡើយ ដោយបានប្រកាសក្ស័យធននៅថ្ងៃទី១០ មីនា ឆ្នាំ ២០២៣ ជាមួយទំហំទ្រព្យសកម្មប្រមាណ ២០៩ ពាន់លានដុល្លារ ក្នុងនាមជាធនាគារធំលំដាប់ថ្នាក់ទី ១៦ នៅអាមេរិក ។
២. ធនាគារ Signature
Signature Bank ជាធនាគារអាមេរិកបង្កើតឡើងក្នុងឆ្នាំ ២០០១ ដែលមានទីស្នាក់ការកណ្តាលនៅក្នុងក្រុងញូវយ៉ក ។ ក្នុងនោះធនាគារ Signature ក៏មានការិយាល័យអតិថិជនឯកជនចំនួន ៤០ ផងដែរទាំងនៅរដ្ឋ New York, រដ្ឋ Connecticut, រដ្ឋ California, រដ្ឋ Nevada និងរដ្ឋ North Carolina ។

ធនាគារនេះផ្តល់សេវាកម្មជាក់លាក់ចំពោះឧស្សាហកម្មដូចជា អចលនទ្រព្យពាណិជ្ជកម្ម ភាគហ៊ុនឯកជន សេវាកម្ចីទិញផ្ទះ និងធនាគារបណ្តាក់ទុនជាដើម ។
ដោយនៅឆ្នាំ ២០២២ ធនាគារនេះមានទ្រព្យសកម្មសរុបចំនួន ១១០.៤ ពាន់លានដុល្លារ និងប្រាក់បញ្ញើចំនួន ៨២.៦ ពាន់លានដុល្លារ ។ ប៉ុន្តែជាអកុសលចូលឆ្នាំ ២០២៣ ពោលនៅថ្ងៃទី១២ ខែមីនា, ធនាគារក៏ក្ស័យធនទៅវិញជាមួយទ្រព្យសកម្មសរុប ១១៨ ពាន់លានដុល្លារ ។
៣. ធនាគារ First Republish
ជាធនាគារលំដាប់ទី ១៤ របស់អាមេរិក និងបង្កើតឡើងនៅឆ្នាំ ១៩៨៥ ដោយលោក Jim Herbert ។ First Republic Bank គឺជាធនាគារពាណិជ្ជ និងជាអ្នកផ្តល់សេវាគ្រប់គ្រងទ្រព្យសម្បត្តិ ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង San Francisco រដ្ឋ California ។
ធនាគារនេះមានការិយាល័យចំនួន ៩៣ នៅក្នុងរដ្ឋចំនួន ១១ ខណៈការិយាល័យធំៗភាគច្រើនគឺនៅរដ្ឋ New York, រដ្ឋ California, រដ្ឋ Massachusetts និងរដ្ឋ Florida ។

ប៉ុន្តែជាអកុសល នៅថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៣ ធនាគារធំមួយនេះ ក៏ត្រូវបានដួលរលំ ហើយលក់ទ្រព្យសកម្មទាំងអស់ទៅឲ្យក្រុមហ៊ុនហិរញ្ញវត្ថុអាមេរិក JP Morgan Chase ខណៈគិតត្រឹមថ្ងៃទី១៣ ខែមេសា ធនាគារនេះមានទ្រព្យសកម្មរហូតដល់ ២២៩ ពាន់លានដុល្លារ ខណៈប្រាក់បញ្ញើមានជាង ១០៤ ពាន់លានដុល្លារ ។
គួរបញ្ជាក់ថា ត្រឹមពាក់កណ្តាលឆ្នាំ ២០២៣ ប៉ុណ្ណោះ ធនាគារអាមេរិកដល់ទៅ ៣ ស្ថាប័នបានប្រកាសក្ស័យធនដួលរលំ ប៉ុន្តែទោះជាយ៉ាងនេះក្ដី លោកប្រធានាធិបតី ចូ បៃដិន នៅតែអះអាងថា ប្រព័ន្ធធនាគារអាមេរិក គឺបន្តនៅមានសុវត្ថិភាពខ្ពស់ដដែល ៕
ប្រែសម្រួល ៖ នាង រតនៈ
ប្រភព ៖ Wikipedia
ចុចអាន ៖ លោក បៃដិន អះអាងថា ប្រព័ន្ធធនាគារ អាមេរិក នៅតែមានសុវត្ថិភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


