ព័ត៌មានអន្ដរជាតិ
លោក បៃដិន អះអាងថា ប្រព័ន្ធធនាគារ អាមេរិក នៅតែមានសុវត្ថិភាព
ទោះបីជាធនាគារ The First Republish ត្រូវបាននិយ័តករអាមេរិករឹបអូស ហើយលក់ទ្រព្យសម្បត្តិមួយចំនួនធំឲ្យក្រុមហ៊ុនហិរញ្ញវត្ថុ JP Morgan Chase ក៏ដោយ ប៉ុន្តែលោកប្រធានាធិបតី ចូ បៃដិន បញ្ជាក់ថា ប្រព័ន្ធធនាគារអាមេរិកនៅតែរក្សាបានសុវត្ថិភាពហិរញ្ញវត្ថុពេញលេញដដែល ។

លោក ចូ បៃដិន បានធានាដល់ប្រជាជនអាមេរិកថា ទោះបីជាមានធនាគារចំនួន ៣ ដួលរលំក៏ដោយ ប៉ុន្តែប្រព័ន្ធនេះគឺនៅតែមានសុវត្ថិភាព និងត្រឹមត្រូវ ហើយសម្រាប់អ្នកដាក់ប្រាក់បញ្ញើទាំងអស់កំពុងត្រូវបានការពារ ខណៈអ្នកបង់ពន្ធមិនមែនជាអ្នកដែលជាប់ពាក់ព័ន្ធក្នុងបញ្ហាដួលរលំធនាគារនោះទេ ។
ទោះយ៉ាងណា លោក ចូ បៃដិន ក៏អំពាវនាវដល់និយ័តករអាមេរិកឲ្យពង្រឹងការគ្រប់គ្រងរបស់ពួកគេបន្ថែមទៀតផងដែរចំពោះវិស័យធនាគារ កុំឲ្យជួបបញ្ហាដដែលនេះទៀត ។

គួរបញ្ជាក់ថា ធនាគារ First Republish គឺជាធនាគារធំទី ៣ របស់អាមេរិកហើយដែលបានប្រកាសក្ស័យធនដួលរលំក្នុងឆ្នាំនេះ បន្ទាប់ពីធនាគារ Silicon Valley Bank និងធនាគារ Signature ដែលបានដួលរលំដូចគ្នាកាលពីខែមីនាកន្លងទៅ ខណៈការដួលរលំរបស់ធនាគារ First Republish គឺមានទ្រព្យសកម្មរហូតដល់ ២២៩ ពាន់លានដុល្លារ ពោលច្រើនជាងធនាគារ Silicon Valley ទៅទៀត ៕
ប្រែសម្រួល ៖ នាង រតនៈ
ប្រភព ៖ NHK
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


