ព័ត៌មានអន្ដរជាតិ
គ្រូបង្រៀនច្រើននាក់ ត្រូវបាញ់សម្លាប់នៅ ប៉ាគីស្ថាន
មនុស្សចំនួន៧នាក់ ដោយក្នុងនោះរួមមានទាំងគ្រូបង្រៀនមួយចំនួនផងដែរ ត្រូវបានបាញ់សម្លាប់នៅសាលាមួយក្នុងសង្កាត់ Kurram ភាគពាយព្យប្រទេសប៉ាគីស្ថាន។

ប៉ូលិសនិយាយថា ក្នុងឧប្បត្តិហេតុនេះ ខ្មាន់កាំភ្លើងជាច្រើននាក់បានសម្រុកចូលបន្ទប់បុគ្គលិកនៃវិទ្យាល័យរដ្ឋាភិបាល Tari Mangal។
យោងតាមមន្ត្រីប៉ូលិស ការបាញ់ប្រហារនេះត្រូវបានគេគិតថា មានជាប់ពាក់ព័ន្ធនឹងរឿងមួយទៀតនៅព្រឹកថ្ងៃដដែល ដែលបុរសម្នាក់ត្រូវបានគេបាញ់ក្នុងរថយន្តនៅសង្កាត់នេះ។

ទោះបីជាយ៉ាងណាក៏ដោយ ព័ត៌មានលម្អិតអំពីអ្វីដែលបានកើតឡើងនៅសាលាក្នុងសង្កាត់ Kurram នៅតែមិនទាន់ត្រូវបានគេដឹងច្បាស់ ហើយប៉ូលិសមិនទាន់កំណត់អត្តសញ្ញាណជនសង្ស័យណាម្នាក់បានឡើយ។
ស្របពេលជាមួយគ្នានោះ ប្រធានាធិបតីប៉ាគីស្ថាន លោក Arif Alvi បានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការសម្លាប់នេះ។
គួរបញ្ជាក់ថា តំបន់ដែលការវាយប្រហារបានកើតឡើង ត្រូវបានគេដឹងថាជាកន្លែងមានជម្លោះរវាងនិកាយស៊ុននីនិងនិកាយស៊ីអ៊ីតនៃសាសនាឥស្លាម។
យ៉ាងណា មិនទាន់មានក្រុមណា ចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ៕
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ ក្មេងៗសិស្សសាលា ៤៩នាក់ស្លាប់ ក្នុងសោកនាដកម្មលិចទូក នៅ ប៉ាគីស្ថាន
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


