Connect with us

ព័ត៌មានអន្ដរជាតិ

មិនដល់មួយសប្តាហ៍ផង ស៊ែប៊ី ជួបហេតុការណ៍បាញ់សម្លាប់រង្គាល ២លើក

បានផុស

នៅ

មនុស្ស​ចំនួន៨នាក់​បាន​ស្លាប់ និង​១០​នាក់​រង​របួស ​ក្នុង​ការ​បាញ់​ប្រហារ​សម្លាប់រង្គាល​លើក​ទី​២ ត្រឹម​រយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះនៅប្រទេសស៊ែប៊ី។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្មាន់កាំភ្លើងត្រូវបានគេរាយការណ៍ថា បានបាញ់កាំភ្លើងស្វ័យប្រវត្តិ ចេញពីរថយន្តនៅជិតភូមិមួយចម្ងាយ៦០គីឡូម៉ែត្រភាគខាងត្បូង ទីក្រុងបែលក្រាដ។

ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍​មិន​បាន​បញ្ជាក់​ទេថាតើ ជន​ល្មើស​កំពុង​រត់​គេច​ខ្លួន​នៅ​ឡើយ ឬចាប់បានហើយ។

(រូបថត៖ NYT)

គួរបញ្ជាក់ថា កាលពីដើមសប្តាហ៍នេះ ក្មេងជំទង់ម្នាក់បានសម្លាប់សិស្សចំនួន៨នាក់នៅសាលាមួយក្នុងទីក្រុង បែលក្រាដ នៅក្នុងការបាញ់សម្លាប់រង្គាលដ៏អាក្រក់បំផុត ដែលបានកើតឡើងនៅប្រទេសស៊ែប៊ីក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

ការបាញ់ប្រហារសម្លាប់រង្គាល គឺកម្រកើតមានណាស់នៅស៊ែប៊ី ដោយប្រទេសនេះមានច្បាប់កាំភ្លើងតឹងរ៉ឹងបំផុត ប៉ុន្តែការកាន់កាប់កាំភ្លើងនៅក្នុងប្រទេសនេះ គឺមានកម្រិតខ្ពស់ បើប្រៀបធៀបជាមួយប្រទេសដទៃទៀតនៅអឺរ៉ុប៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ គ្រូបង្រៀនច្រើននាក់ ត្រូវបាញ់សម្លាប់នៅ ប៉ាគីស្ថាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម