ព័ត៌មានអន្ដរជាតិ
ផ្ទុះការបាញ់ប្រហារជិត១០គ្រាប់ នៅស្ពាន Phra Pok Klao ក្នុងទីក្រុងបាងកក
ផ្ទុះការប្រហារយ៉ាងសាហាវនៅស្ពាន Phra Pok Klao ក្នុងទីក្រុងបាងកក ប្រទេសថៃទាំងកណ្ដាលអាធ្រាត្របណ្តាលឱ្យយុវជនពីរនាក់រងរបួស បន្ទាប់ពីជនប្រដាប់អាវុធមួយក្រុមបានបាញ់ប្រហារលើក្មេងជំទង់ដែលអង្គុយនៅមាត់ទន្លេចៅប្រាយ៉ា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី០៤ខែតុលា។

បើតាមប៉ូលិសថៃ ហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើងនៅវេលាម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៤ ខែតុលា ដោយមានជនសង្ស័យមួយក្រុមមានគ្នា៦-៧នាក់ ជិះម៉ូតូមកឈប់នៅលើស្ពាន ហើយបានបាញ់ជាង១០គ្រាប់ សំដៅទៅក្រុមមិត្តភ័ក្តិដែលប្រមូលផ្តុំនៅខាងក្រោម។
ជនរងគ្រោះទាំង២នាក់ មានអាយុប្រហែល២០ឆ្នាំ ម្នាក់ត្រូវគ្រាប់ចំកំភួនជើងខាងស្តាំ និងម្នាក់ទៀតត្រូវជង្គង់ខាងឆ្វេង ហើយត្រូវបានក្រុមសង្គ្រោះដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ។ សាក្សីបានរាយការណ៍ថា ក្រោយការវាយប្រហារ ខ្មាន់កាំភ្លើងបានស្រែកថា «តើអ្នកចង់បានទៀតទេ?»។ មុននឹងភៀសខ្លួនចេញពីកន្លែង។

មន្ត្រីប៉ូលិសបានបិទតំបន់នោះ ប្រមូលសំបកគ្រាប់កាំភ្លើងជាច្រើនគ្រាប់ទុកជាភស្តុតាង និងកំពុងពិនិត្យមើល វីដេអូ CCTV ខណៈដែលក្រុមស៊ើបអង្កេតកំពុងធ្វើការតាមដានជនសង្ស័យ។
អាជ្ញាធរថៃបាននិយាយថា ការវាយប្រហារនេះបានបន្ថែមការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះអំពើហិង្សារបស់យុវជន និងការប្រើប្រាស់កាំភ្លើងនៅក្នុងទីក្រុងបាងកក ប្រទេសថៃ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


