ព័ត៌មានអន្ដរជាតិ
កាបូបពណ៌ខ្មៅដែលភរិយារបស់ប្រធានាធិបតីកូរ៉េខាងត្បូង កាន់អមស្វាមី ទៅ អាមេរិក ត្រូវគេទិញអស់គ្មានសល់
ជំទាវទីមួយនៃប្រទេសកូរ៉េខាងត្បូងលោកស្រី Kim Keon Hee បានអមដំណើរប្រធានាធិបតី Yoon Suk Yeol ក្នុងដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក ខណៈសំលៀកបំពាក់និងកាបូបយួរដៃមួយប្រភេទរបស់លោកស្រី ក៏បានក្លាយជាប្រធានបទក្តៅ។

ប្រព័ន្ធផ្សព្វផ្សាយបរទេសបានរាយការណ៍ថា លោកស្រី Kim Keon Hee បានកាន់កាបូបដែលមិនប៉ះពាល់ដល់បរិស្ថានពណ៌ខ្មៅ ពេលចាកចេញពីប្រទេសពីអាកាសយានដ្ឋាន វាបានធ្វើឲ្យមានការងឿងឆ្ងល់ ដោយសារតែកាបូបនោះធ្វើពីសំបកផ្លែប៉ោម គ្រាប់ផ្លែប៉ោម និងសម្ភារៈដែលមិនប៉ះពាល់ដល់បរិស្ថានផ្សេងទៀត។
យ៉ាងណាមិញ កាបូបដែលជំទាវទីមួយកូរ៉េខាងត្បូងកាន់នឹងដៃ ត្រូវបានលក់អស់ក្នុងរយៈពេលមួយថ្ងៃ រហូតធ្វើឲ្យមនុស្សជាច្រើនបង្កើតពាក្យគន្លឹះពេញនិយមនៅលើអ៊ីនធឺណិតថា “Kim Gun Hee Going Out Bag”។
លោកប្រជាធិបតី yoon suk-yeol បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសហរដ្ឋអាមេរិក ហើយរាល់ទង្វើរបស់ភរិយាលោកបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង។ យោងតាមរបាយការណ៍ KOREA WAVE នៅពេលដែលប្រជាធិបតីកូរ៉េខាងត្បូងនិងភរិយាបានចាកចេញពីប្រទេសកាលពីថ្ងៃទី២៤ ខែមេសា កាបូបនៅក្នុងដៃរបស់លោកស្រី បង្កឲ្យមានការពិភាក្សាយ៉ាងក្ដៅគគុកនៅលើអ៊ីនធឺណិត។ នៅថ្ងៃនោះ គាត់បានពាក់អាវពណ៌ខៀវ ជាមួយនឹងកាបូបដៃពណ៌ខ្មៅ ហើយបានឡើងយន្តហោះជាមួយស្វាមី។
ទោះយ៉ាងណាក៏ដោយ នេះក៏មិនមែនលើកទីមួយដែលលោកស្រីកាន់កាបូបមួយនេះ កាលពីខែមីនា លោកស្រីបានអមដំណើរជាមួយស្វាមីធ្វើទស្សនកិច្ចនៅប្រទេសជប៉ុនរយៈពេល ២ថ្ងៃ ក្នុងពេលជាមួយគ្នានោះដែរលោកស្រីបានកាន់កាន់បូបពណ៌ខ្មៅទៅជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida និងជំទាវទីមួយជប៉ុន Yuko Kishida ដែលអត្រានៃការថតរូបគឺខ្ពស់ខ្លាំង ដែលអាចបញ្ចាក់បានថា លោកស្រីពិតជាស្រឡាញ់កាបូបនេះខ្លាំងប៉ុណ្ណា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកគាំទ្រព្រួយបារម្ភ ក្រោយឃើញ Han So Hee បង្ហោះសារបង្ហាញទុក្ខសោកទាបភ្លឺ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


