Connect with us

កីឡា

បញ្ចប់​​កីឡាទូកក្តោងស៊ីហ្គេម​​នៅ​ខេត្ត​ព្រះសីហនុ​ កម្ពុជា​ដណ្តើម​បានមេដាយ​ប្រាក់​ ១ និង​សំរឹទ្ធ ២ គ្រឿង

បានផុស

នៅ

ពីតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៃខេត្តព្រះសីហនុ ការប្រកួតប្រភេទកីឡាទូកក្ដោង សម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលមាន ៩ វិញ្ញាសា បាន​បញ្ចប់ទៅដោយជោគជ័យ។

ជាលទ្ធផលអត្តពលិកមកពីប្រទេសថៃ ប្រមូលមេដាយមាសបានច្រើនជាងគេ ពោលគឺមេដាយមាស ៤ គ្រឿង ប្រាក់ ២ គ្រឿង និង​សំរឹទ្ធ ១ គ្រឿង តាមពីក្រោយដោយសិង្ហបុរី មានមេដាយមាស ៣ គ្រឿង ប្រាក់ ០៤ គ្រឿង និងម៉ាឡេស៊ី រកបានមេដាយមាស ២ គ្រឿង ប្រាក់​ ១ គ្រឿង និង​សំរឹទ្ធ ៤ គ្រឿង។

ដោយឡែកម្ចាស់ផ្ទះកម្ពុជាជាមួយហ្វីលីពីន ទទួលបានមេដាយប្រាក់ ១ គ្រឿង និងសំរឹទ្ធ ២ គ្រឿងដូចគ្នា៕

ការ​ប្រកួតកីឡាស៊ីហ្គេម​ប្រភេទកីឡាទូកក្តោង រៀបចំ​ឡើង​នៅពយតាមូង (ទីលានតេជោ) ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីកីឡាករ កីឡាការិនីចំនួន ៦ ប្រទេសមាន កម្ពុជា ម៉ាឡេស៊ី សឹង្ហបុរី ហ្វីលីពីន ថៃ និងវៀតណាម ដោយបែងចែកជា ៩ ប្រភេទវិញ្ញាសារួមមាន៖

១.វិញ្ញាសា Windsurfing RS:One មាន ៥ប្រទេស (កម្ពុជា, ថៃ, សឹង្ហបុរី, ម៉ាឡេស៊ី និងហ្វីលីពីន)

២.វិញ្ញាសា windsurfing RS:X មាន ៤ប្រទេស (កម្ពុជា, ថៃ, សឹង្ហហបុរី និងម៉ាឡេស៊ី)

៣.វិញ្ញាសា WindFoil IQ:Foil Open មាន ៤ប្រទេស (កម្ពុជា, ថៃ និងហ្វីលីពីន)

៤.វិញ្ញាសា WindFoil IQ:Foil Youth មាន ៣ ប្រទេស (កម្ពុជា, ថៃ និងហ្វីលីពីន)

៥.វិញ្ញាសា ILCA7 មាន ៦ ប្រទេស (កម្ពុជា, ថៃ,សឹង្ហបុរី,ម៉ាឡេស៊ី, វៀតណាម និងហ្វីលីពីន)

៦.វិញ្ញាសា ILCA6 មាន ៥ប្រទេស (កម្ពុជា, ថៃ,សឹង្ហបុរី, ម៉ាឡេស៊ី និងវៀតណាម)

៧.វិញ្ញាសា ILCA4 មាន ៦ ប្រទេស (កម្ពុជា, ថៃ,សឹង្ហបុរី, ម៉ាឡេស៊ី, វៀតណាម និងហ្វីលីពីន)

៨.វិញ្ញាសា Optimist Mix មាន ៥ ប្រទេស (កម្ពុជា, ថៃ,សឹង្ហបុរី, ម៉ាឡេស៊ី និងហ្វីលីពីន)

៩.វិញ្ញាសា 29er Open មាន ៥ ប្រទេស (កម្ពុជា, ថៃ, សឹង្ហបុរី, ម៉ាឡេស៊ី និងវៀតណាម)

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ នាទីutes មុន

កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ បានចាប់ផ្ដើមជាផ្លូវការ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ

ព័ត៌មានជាតិ៣៣ នាទីutes មុន

កសិករដាំដុះដំឡូងមីខេត្តឧត្តរមានជ័យ កែច្នៃនាំចេញទៅចិន និងវៀតណាម

ព័ត៌មានអន្ដរជាតិ៣៦ នាទីutes មុន

ថៃ​ព្រមាន​ឲ្យ​ខេត្ត​ក្រុង​១១​ប្រយ័ត្នខ្លួន ព្រោះ​ទំនប់​ចៅប្រាយ៉ា បង្កើនការ​​បង្ហូរ​ទឹក ទប់ទល់​នឹង​ព្យុះ​វីពផា

ព័ត៌មានអន្ដរជាតិ៥០ នាទីutes មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ រៀបចំ«បន្ទប់​សង្គ្រាម» ត្រៀមឆ្លើយតប​គ្រោះ​មហន្តរាយ​​ ព្រោះ​​ព្យុះវីពផា​ នាថ្ងៃ​២២-២៣កក្កដា

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ថៃ អះអាងរកឃើញមីនថ្មីរាប់រយគ្រាប់ក្នុងដីខ្លួន, តើនរណាចូលទៅដាក់ ឬថៃដាក់ខ្លួនឯងរួចចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

កីឡា៦ ម៉ោង មុន

លីគបាល់ទះ​ពិភព​លោក VNL រក​ឃើញ​វគ្គ​ ៨ ក្រុម​ខ្លាំង ខណៈ ជប៉ុន ប៉ះ ក្រុមលេខ ១ ក្នុង​លោក​

Sokha Hotels

ព័ត៌មានពេញនិយម