ព័ត៌មានអន្ដរជាតិ
មកដឹងប្រាក់ខែពលករ ឡាវ នៅកូរ៉េខាងត្បូង
យោងតាមក្រសួងការងារ និងសុខុមាលភាពសង្គមឡាវបានឲ្យដឹងថា បច្ចុប្បន្ននេះ មានជនជាតិឡាវជាង ២,៨០០ នាក់កំពុងធ្វើការនៅប្រទេសកូរ៉េខាងត្បូងលើកិច្ចសន្យារយៈពេលខ្លីពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៣ ។

ពលករឡាវទាំងនោះត្រូវបានផ្តល់កិច្ចសន្យាដែលមានរយៈពេលពី ៥ ខែទៅ ១ ឆ្នាំជាមួយនឹងប្រាក់ឈ្នួលប្រចាំខែអប្បបរមាពី ១,៦០០ ដុល្លារដល់ ២,០០០ ដុល្លារ ហើយពួកគេក៏អាចមានសិទ្ធិទទួលបានអត្ថប្រយោជន៍សុខុមាលភាពសង្គមផងដែរ ។
ជារៀងរាល់ឆ្នាំ ជនជាតិឡាវប្រមាណ ៥០០ នាក់ត្រូវបានជ្រើសរើសឲ្យទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីបានឆ្លងកាត់ការធ្វើតេស្តភាសាកូរ៉េដែលគ្រប់គ្រងដោយទីភ្នាក់ងារអភិវឌ្ឍន៍ធនធានមនុស្សនៃប្រទេសកូរ៉េខាងត្បូង ។

បើយោងតាមមន្ត្រីម្នាក់មកពីក្រសួងការងារ និងសុខុមាលភាពសង្គមឡាវបានប្រាប់សារព័ត៌មាន Vientiane Times ថា ប្រទេសកូរ៉េខាងត្បូងទទួលយកពលករវ័យក្មេងមកពីបណ្តាប្រទេសអាស៊ាននានា រួមទាំងឡាវផងដែរ ដើម្បីធ្វើការក្នុងសហគ្រាសធុនតូច និងមធ្យមក្នុងវិស័យកសិកម្ម វិស័យសេវាកម្ម និងឧស្សាហកម្មផ្សេងៗទៀតជាដើម ។
គិតត្រឹមឆ្នាំមុន ស្ថិតិរបស់ក្រសួងការងារ និងសុខុមាលភាពសង្គមឡាវបង្ហាញថា មានជនជាតិឡាវជាង ៥០ ម៉ឺននាក់ កំពុងធ្វើការនៅបរទេស ដោយសារតែបច្ចុប្បន្នប្រទេសនេះកំពុងប្រឈមមុខនឹងអតិផរណាខ្ពស់ ដែលនាំឲ្យមានការកើនឡើងគួរឲ្យកត់សម្គាល់នូវតម្លៃនៃការរស់នៅសម្រាប់ប្រជាពលរដ្ឋរបស់ខ្លួន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Laotian Times
ចុចអាន ៖ ប្រជាជន ថៃ សម្រុកប្រើអគ្គិសនីដល់កម្រិតមិនធ្លាប់មាន ព្រោះតែក្ដៅពេក
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


