ព័ត៌មានអន្ដរជាតិ
ប្រជាជន ថៃ សម្រុកប្រើអគ្គិសនីដល់កម្រិតមិនធ្លាប់មាន ព្រោះតែក្ដៅពេក
គណៈកម្មការគ្រប់គ្រងថាមពលថៃ (ERC) បាននិយាយថា ការប្រើប្រាស់អគ្គិសនីនៅក្នុងប្រទេសថៃបានកើនឡើងដល់កំណត់ត្រាថ្មីមួយកាលពីថ្ងៃអាទិត្យ ដោយសារតែប្រជាជនកាន់តែច្រើនសម្រុកប្រើប្រាស់ម៉ាស៊ីនត្រជាក់របស់ពួកគេ ។

ERC បាននិយាយកាលពីថ្ងៃចន្ទថា ការប្រើប្រាស់ថាមពលបានឈានដល់កម្រិតកំពូលចំនួន ៣៤,៨២៦ មេហ្គាវ៉ាត់ កាលពីថ្ងៃសៅរ៍ បើធៀបនឹង ៣៣,១៧៧ មេហ្គាវ៉ាត់នៅក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។
ទន្ទឹមនោះ គណៈកម្មការគ្រប់គ្រងថាមពលថៃ ក៏កំពុងមើលកុងងទ័រភ្លើងយ៉ាងដិតដល់ផងដែរ ដើម្បីតាមដានថាតើការប្រើប្រាស់អគ្គិសនីសរុបនឹងកើនឡើងដល់កម្រិត ៣៥,០០០ មេហ្គាវ៉ាត់ឬក៏យ៉ាងណា ។

ស្របពេលជាមួយគ្នានេះ ការប្រើប្រាស់អគ្គិសនីក៏បានឡើងលើសកម្រិត ៣០,០០០ មេហ្គាវ៉ាត់ផងដែរក្នុងរយៈពេល ៥ ថ្ងៃក្នុងឆ្នាំនេះ ពោលគឺកាលពីថ្ងៃទី២៧ ខែមីនា ការប្រើប្រាស់កើនដល់ ៣១,០៥៤.៦ មេហ្គាវ៉ាត់, ថ្ងៃទី៤ ខែមេសា មាន ៣១,៤៩៦ មេហ្គាវ៉ាត់, ថ្ងៃទី៦ ខែមេសា មាន ៣២,១៥៤.៤ មេហ្គាវ៉ាត់, ថ្ងៃទី២០ ខែមេសា មាន ៣៣,០៦២ មេហ្គាវ៉ាត់ និងថ្ងៃទី២១ ខែមេសា ការប្រើប្រាស់គឺ ៣៣,០៣៨៤ មេហ្គាវ៉ាត់ ។
គួរបញ្ជាក់ថា បើទោះបីជាចាប់ពីខែឧសភានេះទៅដល់ខែតុលា ប្រទេសថៃឈានចូលដល់រដូវវស្សាក៏ដោយ ក៏សីតុណ្ហភាពនៅក្នុងប្រទេស នៅតែកើនឡើងក្នុងកម្រិតគួរឲ្យប្រុងប្រយ័ត្នដដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
ចុចអាន ៖ តើ ថៃ នឹងមានការផ្លាស់ប្ដូររដ្ឋាភិបាលយោធាក្នុងការបោះឆ្នោតខាងមុខឬក៏ យ៉ាងណា?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៤ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


