ជីវិតកម្សាន្ដ
ទស្សនិកជនដេញសួរ Mario ក្រោយឃើញមិត្តស្រីស្លៀកឈុតកូនក្រមុំ
ទំនាក់ទំនងស្នេហារវាងតារាសម្ដែងជួរមុខថៃ Mario Maurer និងមិត្តស្រីក្រៅរង្វង់សិល្បៈ Junji Janjira បានចាប់ផ្ដើមអស់រយៈពេលជាង ៨ឆ្នាំមកហើយ ខណៈដំណឹងរៀបការហាក់ស្ងប់ស្ងាត់ បើទោះពួកគេស្រឡាញ់គ្នាចាក់ទឹកមិនលិចក្ដី។

ប៉ុន្តែថ្មីៗនេះស្រាប់តែផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកនៅក្នុងស្រុក ក្រោយពេលមិត្តស្រីរបស់ Mario បានស្លៀកឈុតកូនក្រមុំបង្ហោះនៅលើបណ្ដាញសង្គម ដែលនាំឱ្យគ្រប់គ្នាយល់ថា គូស្នេហ៍នេះទំនងនឹងចាប់ដៃគ្នាចូលរោងការឆាប់ៗ។

បន្ទាប់ពីឃើញ Junji ស្លៀកឈុតកូនក្រមុំយ៉ាងស្រស់ស្អាត មហាជននាំគ្នាសម្រុកដេញសួរ Mario យ៉ាងច្រើនថា តើលោកជិតរៀបការហើយឬ? ហើយពេលណារៀបការ? ភ្លាមៗអតីតតួ Pee Mak រូបនេះ តបថា អ្នកទាំងពីរមិនប្រញាប់នោះទេ ព្រោះទាំងសងខាងមិនទាន់ត្រៀមខ្លួនរួចរាល់នៅឡើយ។ ពេលនេះអ្នកទាំងពីរកំពុងពិភាក្សាគ្នា រៀបគម្រោងអនាគត ចំណែកពេលវេលា មិនទាន់ប្រាកដ។ ទោះយ៉ាងណា Mario បញ្ជាក់ច្បាស់ ខ្លួនចង់រៀបការ គ្រាន់តែមិនមែនពេលនេះប៉ុណ្ណោះ៕







ប្រែសម្រួល៖ សន្យា
ចុចអាន៖ មូលហេតុមួយធ្វើឱ្យ Mario លាក់មុខមិត្តស្រីរហូត ៨ឆ្នាំ
ចុចអាន៖ Pinky ឆ្លើយទាំងអឹមអៀនពេលគេសួរនាំពីទំនាក់ទំនងជាមួយ Tui
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


