ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង ចាប់ផ្តើមសមយុទ្ធទ័ពអាកាស ទ្រង់ទ្រាយធំ
កងទ័ពអាកាសកូរ៉េខាងត្បូង បានចាប់ផ្តើមសមយុទ្ធទ្រង់ទ្រាយធំ ក្នុងកិច្ចខិតខំប្រឹងប្រែង បង្កើនការត្រៀមខ្លួនប្រយុទ្ធ និងធានាសមត្ថភាពការពាររបស់ខ្លួន។

លោកឧត្តមសេនីយ៍ Won Kwon-soo និយាយថា “គោលបំណងនៃសមយុទ្ធនេះ គឺដើម្បីពង្រឹងសមត្ថភាពឆ្លើយតបរហ័ស ប្រឆាំងការបង្កហេតុនិងការគំរាមកំហែងរបស់សត្រូវដែលកំពុងបន្ត ហើយបង្កើនសមត្ថភាពប្រតិបត្តិការឲ្យបានល្អបំផុត ដើម្បីវាយប្រហារប្រឆាំងគោលដៅគំរាមកំហែង”។
ស្របពេលជាមួយគ្នានោះដែរ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូងបានរាយការណ៍ថា សមយុទ្ធ “Soaring Eagle” នេះ បានចាប់ផ្តើមនៅមូលដ្ឋានទ័ពអាកាស Cheongju ចម្ងាយប្រហែល១១២គីឡូម៉ែត្រខាងត្បូងទីក្រុងសេអ៊ូល ហើយនឹងមានរយៈពេល៨ថ្ងៃ។

សមយុទ្ធនេះមានការចូលរួមពីសំណាក់ មន្ត្រីយោធាប្រហែល១៦០នាក់ និងយន្តហោះ៦០គ្រឿង រួមទាំងយន្តហោះចម្បាំងជំនាន់ទី៥ប្រភេទ F-35A ដែលផលិតដោយសហរដ្ឋអាមេរិក យន្តហោះ F-15K, KF-16 និងយន្តហោះដឹកប្រេង KC-330 ផងដែរ។
គួរបញ្ជាក់ថា សមយុទ្ធ Soaring Eagle ធ្វើឡើងដំបូងក្នុងឆ្នាំ២០០៨ ហើយចាប់តាំងពីពេលនោះមក សមយុទ្ធនេះ ត្រូវបានធ្វើឡើង ពីរដងក្នុងមួយឆ្នាំ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ អាមេរិក-កូរ៉េខាងត្បូង ចាប់ផ្តើម សមយុទ្ធធំបំផុតក្នុងរយៈពេល៥ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


