ព័ត៌មានអន្ដរជាតិ
ព្យុះស៊ីក្លូនដ៏គ្រោះថ្នាក់ កំពុងបោះពួយ ទៅវាយប្រហារ ជំរំជនភៀសខ្លួនធំបំផុតរបស់ ពិភពលោក
មនុស្សប្រហែលកន្លះលាននាក់ កំពុងត្រូវបានជម្លៀសទៅកាន់ទីតាំងសុវត្ថិភាពនៅភាគអាគ្នេយ៍ប្រទេសបង់ក្លាដែស ខណៈព្យុះស៊ីក្លូនដ៏គ្រោះថ្នាក់បំផុត កំពុងសំដៅទៅទីនោះ។

ព្យុះ Mocha ត្រូវបានគេព្យាករថា នឹងបង្កឲ្យមានបំណាក់ដី នៅថ្ងៃអាទិត្យទី១៤ខែឧសភា និងនាំមកនូវជាមួយខ្យល់បក់ក្នុងល្បឿន ១៧០គីឡូម៉ែត្រក្នុងមួយម៉ោង។
ស្របពេលជាមួយគ្នានោះ មានការព្រួយបារម្ភថា ព្យុះស៊ីក្លូននេះនឹងវាយប្រហារចំជំរំជនភៀសខ្លួនដ៏ធំបំផុតរបស់ពិភពលោកគឺ Cox’s Bazar។

ភ្លៀង កំពុងធ្លាក់ជញ្ជ្រំលើជំរំនេះរួចទៅហើយ ហើយការប្រកាសអាសន្នពណ៌ក្រហម ត្រូវបានចេញ សម្រាប់ទីតាំងដែលផ្ទុកមនុស្សជិតមួយលាននាក់មួយនេះ។
នៅពេលព្យុះបោះពួយទៅកាន់ឆ្នេរសមុទ្របង់ក្លាដែស-មីយ៉ាន់ម៉ា, អាកាសយានដ្ឋាននៅក្បែរនោះត្រូវបានបិទ អ្នកនេសាទត្រូវគេប្រាប់ឲ្យផ្អាកការងាររបស់ពួកគេ ហើយជម្រកចំនួន១៥០០ ត្រូវបង្កើតឡើង ខណៈប្រជាជនមកពីតំបន់ងាយរងគ្រោះបានរើទៅកន្លែងសុវត្ថិភាព។

លោក Vibhushan Kanti Das មន្ត្រីជាន់ខ្ពស់នៅ Cox’s Bazar បានប្រាប់ BBC ថា “យើងត្រៀមខ្លួនរួចជាស្រេចដើម្បីប្រឈមមុខនឹងគ្រោះថ្នាក់ណាមួយ យើងមិនចង់បាត់បង់ជីវិតមនុស្សសូម្បីតែម្នាក់”។
គួរបញ្ជាក់ថា Mocha អាចជាព្យុះដ៏មានឥទ្ធិពលបំផុត មិនធ្លាប់ត្រូវបានគេជួបប្រទះសោះនៅប្រទេសបង់ក្លាដែស ក្នុងរយៈពេលជិតពីរទសវត្សរ៍មកនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ បង់ក្លាដែស និងមីយ៉ាន់ម៉ា ជម្លៀសមនុស្សរាប់សែននាក់ ដោយសារព្យុះស៊ីក្លូន ដ៏ខ្លាំងក្លា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ