កីឡា
គ្រូបង្វឹកឥណ្ឌូណេស៊ី ប្រាប់មូលហេតុធ្វើឲ្យវៀតណាមចាញ់ ទោះក្រុមរបស់លោក សល់គ្នាត្រឹម១០នាក់
គ្រូបង្វឹកឥណ្ឌូណេស៊ីលោក Indra Sjafri បាននិយាយថា ការលេងដ៏ស្វិតស្វាញរបស់វៀតណាម បានធ្វើឲ្យឥណ្ឌូណេស៊ីពិបាក ក្នុងការប្រកួតស៊ីហ្គេម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីថ្ងៃសៅរ៍ទី១៣ខែឧសភា ប៉ុន្តែក្រុមយុវជនវៀតណាមមិនចេះអត់ធ្មត់ ទើបធ្វើឲ្យពួកគេចាញ់។

ក្នុងបទសម្ភាសក្រោយការប្រកួតដែលឥណ្ឌូណេស៊ី យកឈ្នះវៀតណាម ៣-២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក, លោក Sjafri និយាយថា “អរគុណព្រះ ដែលយើងឈ្នះ។ ការប្រកួតនេះពិតជាលំបាកខ្លាំងណាស់ ព្រោះឥណ្ឌូណេស៊ី រកបានគ្រាប់ជ័យជម្នះនៅនាទីចុងក្រោយ។ កីឡាករបានប្រឹងប្រែងយ៉ាងខ្លាំង ព្រោះពួកគេត្រូវលេងជាមួយគ្នាត្រឹម១០នាក់ចាប់តាំងពីនាទីទី៦០មក ប៉ុន្តែយើងនៅតែស៊ុតបញ្ចូលទីបាននិងឈ្នះ”។
លោក Sjafri និយាយថា “កីឡាករវៀតណាមគ្មានការអត់ធ្មត់ ពួកគេបានសម្រុកឥតឈប់ ដើម្បីស្វែងរកគ្រាប់បាល់ទី៣។ ប៉ុន្តែខ្ញុំបានប្តូរយុទ្ធសាស្រ្តសម្រាប់ការវាយបក ហើយយើងបានសម្រេច ដោយការស៊ុតបញ្ចូលទីនៅនាទីចុងក្រោយ”។

ទោះបីជាយ៉ាងណាក៏ដោយ លោក Sjafri ក៏បានសរសើរគ្រូបង្វឹកវៀតណាមលោក Troussier និងកីឡាកររបស់គាត់ផងដែរ។ Sjafri និយាយថា “គាត់សមនឹងទទួលបានការកោតសរសើរ។ នៅក្នុងការប្រកួតនេះ គាត់បានធ្វើការផ្លាស់ប្តូរជាច្រើន និងបានជួយឲ្យវៀតណាមលេងយ៉ាងរលូន។ ទោះបីជាពួកគេចាញ់ពិតមែន ប៉ុន្តែពួកគេបានធ្វើឲ្យឥណ្ឌូណេស៊ី ខកចិត្តអស់រយៈពេល៩០នាទី។ ខ្ញុំជឿថា លោក Troussier នឹងជួយបាល់ទាត់វៀតណាមបង្កើតជំនាន់ថ្មីដ៏ល្អ”។
គួរបញ្ជាក់ថា ឥណ្ឌូណេស៊ី នឹងត្រូវប្រកួតជាមួយថៃ ក្នុងវគ្គផ្ដាច់ព្រ័ត្រដណ្តើមមេដាយមាសស៊ីហ្គេមនៅថ្ងៃទី១៦ខែឧសភា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ ឥណ្ឌូណេស៊ី ចង់បានអតីតគ្រូវៀតណាម លោក Park ដោយ ផ្តល់ ប្រាក់ខែ«ដ៏ច្រើន»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


