ជីវិតកម្សាន្ដ
រកឃើញសាកសពតារាចម្រៀងកូរ៉េ Haesoo នៅក្នុងបន្ទប់សណ្ឋាគារ មិនទាន់ដឹងមូលហេតុស្លាប់
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា តារាចម្រៀងកូរ៉េខាងត្បូង Haesoo បានទទួលមរណភាពហើយ ក្នុងវ័យ ២៩ឆ្នាំ ខណៈមូលហេតុពិតប្រាកដ មិនទាន់បានទម្លាយនៅឡើយ។

តាមពិតមុនដំណឹងមរណភាពពីព្រឹកមិញនេះ គឺកាលពីថ្ងៃទី១៣ ខែឧសភា ប៉ូលិសបានរកឃើញសាកសពរបស់ Haesoo នៅក្នុងបន្ទប់សណ្ឋាគារដែលនាងបានជួល។ ប៉ុន្តែពេលនោះប៉ូលិសមិនបានប្រកាសជាសាធារណៈ និងបានលាក់អត្តសញ្ញាណជនរងគ្រោះ។ ក្នុងពេលជាមួយគ្នានោះ ប៉ូលិសបានរកឃើញសំបុត្រដែលសរសេរដោយដៃមួយច្បាប់ ប៉ុន្តែប៉ូលិសបញ្ជាក់ថា ពុំមានអ្វីគួរឱ្យសសង្ស័យឡើយ។

លុះដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ បណ្ដាញសារព័ត៌មាន YTN បានប្រកាសថា ការសម្តែងរបស់ Haesoo ក្នុងពិធីបុណ្យមួយ នាថ្ងៃទី២០ ខែឧសភាខាងមុខ នឹងត្រូវលុបចោល ព្រោះគ្មានអវត្តមានរបស់នាងនោះទេ ដោយសារតែនាងបានទទួលមរណភាពទៅហើយ។
បច្ចុប្បន្ន មរណភាពរបស់ Haesoo ពុំមានសាច់ញាតិ ឬប៉ូលិស បញ្ជាក់ច្បាស់ពីមូលហេតុនៃការសា្លប់នោះទេ។
គួរបញ្ជាក់ថា Haesoo បានចេញមុខក្នុងពិភពតន្ត្រីដំបូងនាឆ្នាំ២០១៩ ហើយបានទទួលអ្នកគាំទ្រជាលំដាប់ តាមរយៈអាល់ប៊ុមទោលរបស់នាងដែលមានចំណងជើងថា My Life, I Will (내 인생 내가)។ នាងកាន់តែទទួលបានភាពល្បីល្បាញតាមរយៈការបង្ហាញខ្លួននៅក្នុងកម្មវិធី The Trot Show, AM Plaza និង Gayo Stage ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ តារាប្រុស ៥ ដួង សុទ្ធតែមានងារជានាយកក្រុមហ៊ុនធំៗនៅកូរ៉េខាងត្បូង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


