ជីវិតកម្សាន្ដ
តារាប្រុស ៥ ដួង សុទ្ធតែមានងារជានាយកក្រុមហ៊ុនធំៗនៅកូរ៉េខាងត្បូង
K-Pop បានទាក់ទាញរង្វង់តន្ត្រីជុំវិញពិភពលោកជាមួយនឹងបទភ្លេងដ៏គួរឲ្យចាប់អារម្មណ៍ និងក្បាច់រាំដ៏វិសេស ព្រមជាមួយនឹងតារាសម្តែងដែលមានទេពកោសល្យ។ ទោះយ៉ាងនេះក្ដី នៅតែមានតារាជាច្រើនបានឈានដល់បង្កើតអាជីពដោយខ្លួនឯងផ្ទាល់ដើម្បីឲ្យកាន់តែល្បីល្បាញទ្វេរដង ខណៈតារា K-Pop ខ្លះទៀតមានងារជានាយកក្រុមហ៊ុនធំៗតែម្ដង។
ខាងក្រោមនេះ គឺជាតារាប្រុស ៥ ដួង ដែលមានងារជានាយកក្រុមហ៊ុនផ្ទាល់ខ្លួន៖
១ Zico

នៅក្នុងខែមករា ឆ្នាំ ២០១៩ Zico បានបង្កើតក្រុមហ៊ុន KOZ Entertainment ដែលជាស្លាកកំណត់ត្រាដែលមានគោលបំណងចិញ្ចឹមបីបាច់ទាំងអាជីពផ្ទាល់ខ្លួនរបស់គាត់ និងអ្នកសិល្បៈផ្សេងទៀត។ ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២០ មានព័ត៌មានថា Zico ត្រូវបានទិញដោយសាជីវកម្ម HYBE ក្នុងខែមេសា ឆ្នាំ ២០២១ ខណៈ KOZ Entertainment វាដំណើរការជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ HYBE Labels ដោយរក្សាបាននូវកម្រិតនៃឯករាជ្យភាពក្នុងការស្វែងរកចក្ខុវិស័យច្នៃប្រឌិតរបស់ខ្លួន។
២ Kang Daniel

Kang Daniel គឺជាសិល្បករកូរ៉េខាងត្បូងដែលមានទេពកោសល្យ។គាត់មានជំនាញខាងច្រៀង និពន្ធបទភ្លេង និងសម្តែង គាត់ធ្វើការក្រោមការគ្រប់គ្រងរបស់ផលិតកម្ម KONNECT Entertainment ។ បន្ទាប់ពីមានជម្លោះផ្លូវច្បាប់ជាមួយ LM Entertainment អតីតភ្នាក់ងាររបស់គាត់។ គាត់បានចែកផ្លូវជាមួយពួកគេនៅឆ្នាំ ២០១៩ មិនយូរប៉ុន្មានក្រោយមកនៅថ្ងៃទី ១០ ខែមិថុនាឆ្នាំដដែល តារាប្រុសរូបនេះបានបង្កើត KONNECT Entertainment ឡើងមក។
៣ Ji Hoon Jung ឬ Rain

Ji Hoon Jung គឺជាតារាកូរ៉េដ៏ល្បីឈ្មោះមួយរូបដែលមានឈ្មោះ Rain ហើយលោកគឺជាតារាចម្រៀង អ្នកនិពន្ធបទចម្រៀង អ្នករាំ តារាសម្តែង និងជាផលិតករថតសំឡេង។ លោកគឺជាអតីតសមាជិកក្រុមក្មេងប្រុស Fanclub និងក្រុមរួមគ្នា SSAK3។ នៅឆ្នាំ ២០១៥ លោកបានបង្កើតភ្នាក់ងារផ្ទាល់ខ្លួនដែលមានឈ្មោះថា Rain Company។ សិល្បករនៅក្រោមក្រុមហ៊ុននេះគឺក្រុមក្មេងប្រុស Ciipher តារាសម្តែង Oh Yeju និង Rain ផ្ទាល់។
៤ Jay park

Jay Park បានបង្កើតស្លាកថ្មី More Vision នៅថ្ងៃទី ០៣ ខែមិនា ឆ្នាំ ២០២២។ សិល្បករទោល Jessi ថ្មីៗនេះបានចុះកិច្ចសន្យាផ្តាច់មុខជាមួយផលិតកម្មរបស់លោក។ ពីមុន Jay គឺជាស្ថាបនិក និងជានាយកប្រតិបត្តិនៃស្លាកសញ្ញាឯករាជ្យពីរ ស្លាកតន្ត្រីហ៊ីបហប AOMG និង H1ghr Music ទោះយ៉ាងណានៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០២១ គាត់បានលាលែងពីតំណែងជានាយកប្រតិបត្តិនៃក្រុមហ៊ុនទាំងពីរ ប៉ុន្តែនៅតែជាទីប្រឹក្សា។
៥ Lee Seung-gi

Lee Seung-gi គឺជាតារាចម្រៀង អ្នកនិពន្ធបទចម្រៀង តារាសម្តែង ពិធីករ និងអ្នកកម្សាន្តរបស់កូរ៉េខាងត្បូង។ ក្រោមការដឹកនាំរបស់ Human Made គាត់គឺជាតារាដែលមានប្រាក់ខែខ្ពស់បំផុតរបស់កូរ៉េខាងត្បូង។ នៅថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២១ Lee Seung Gi បានបង្កើតក្រុមហ៊ុន Human Made សម្រាប់សកម្មភាពអនាគតរបស់គាត់។ កន្លងមកលោកជាសិល្បករមួយរូបក្រោមផលិតកម្ម Hook Entertainment ផងដែរ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


