កីឡា
ក្រុមបាល់បោះកម្ពុជាប្រជែងមេដាយមាសជាមួយហ្វីលីពីនរសៀលនេះ
ក្រុមបាល់បោះជម្រើសជាតិកម្ពុជាត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រលើវិញ្ញាសា៥ទល់៥ជាមួយក្រុមបាល់បោះហ្វីលីពីន វេលាម៉ោង៣រសៀលថ្ងៃទី១៦ ខែឧសភានេះ នៅទីលានអគារដំរី ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

មុនឈានដល់វគ្គផ្តាច់ព្រ័ត្រ ក្រុមម្ចាស់ផ្ទះកម្ពុជាធ្វើបានយ៉ាងល្អឥតខ្ចោះដោយទទួលបានជ័យជម្នះទាំង៤ប្រកួត។ វគ្គសន្សំពិន្ទុក្នុងពូល ក្រុមកម្ពុជាបានយកឈ្នះក្រុមសិង្ហបុរីដោយលទ្ធផល ៨៥-៦០, ឈ្នះក្រុមហ្វីលីពីនដោយលទ្ធផល ៧៩-៦៨ និងឈ្នះម៉ាឡេស៊ី ១០៤-៩០ ដើម្បីឈរលើកំពូលតារាងពូល A ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមកម្ពុជាបានយកឈ្នះក្រុមថៃដោយលទ្ធផល ៧៦-៦៦ ដើម្បីឡើងវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាស។
ចំណែកដៃគូហ្វីលីពីនវិញក៏ស្ថិតនៅក្នុងពូល A ជាមួយម្ចាស់ផ្ទះកម្ពុជាដែរ។ ៤ប្រកួតចុងក្រោយគឺហ្វីលីពីនទទួលបានជ័យជម្នះ៣លើក និងចាញ់១លើក ក្នុងនោះវគ្គសន្សំពិន្ទុក្នុងពូល ឈ្នះម៉ាឡេស៊ី ៩៤-៤៩, ឈ្នះសិង្ហបុរី ១០៥-៤៥ និងចាញ់កម្ពុជា ៧៩-៦៨ ដើម្បីឈរចំណាត់ថ្នាក់លេខ២ក្នុងពូលឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមខ្លាំងហ្វីលីពីនបានវាយបកក្នុងរយៈពេលប្រមាណ៣នាទីចុងក្រោយដើម្បីយកឈ្នះក្រុមខ្លាំងឥណ្ឌូណេស៊ីដោយលទ្ធផល ៨៤-៧៦ បន្ទាប់ពីឥណ្ឌូណេស៊ីបាននាំមុខចាប់តាំងពីនាទីដំបូងរហូតជិតចប់ការប្រកួតទៅហើយ។
ក្រុមម្ចាស់ផ្ទះកម្ពុជា និង ហ្វីលីពីន ធ្លាប់ជួបគ្នាម្តងក្នុងវគ្គផ្តាច់ព្រ័ត្រលើវិញ្ញាសា៣ទល់៣ដែលពេលនោះកម្ពុជាបានឈ្នះ និងទទួលមេដាយមាស ខណៈហ្វីលីពីនទទួលបានមេដាយប្រាក់។
បន្ទាប់ពីធ្លាប់ឈ្នះទាំងលើវិញ្ញាសា៣ទល់៣ និងឈ្នះលើវិញ្ញាសា៥ទល់៥កាលវគ្គសន្សំពិន្ទុក្នុងពូល ម្ចាស់ផ្ទះបាល់បោះកម្ពុជាមានក្តីសង្ឃឹមឈ្នះមេដាយមាសទី២ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


