Connect with us

ព័ត៌មានជាតិ

ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ស្ថានីយ​ប្រព្រឹត្តិកម្ម​សំណល់​ភក់ និង​ការផលិត​ជីសរីរាង្គ នៅ​ខេត្តសៀមរាប

បានផុស

នៅ

សៀម​រា​ប ៖ ស្ថានីយ​ប្រព្រឹត្តិកម្ម​សំណល់​ភក់ និង​ការផលិត​ជីសរីរាង្គ ស្ថិត​ក្នុងភូមិ​កន្ត្រក សង្កាត់​ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ដែល​បានចាប់ផ្តើម​សាងសង់​នៅ​ខែឧសភា​ឆ្នាំ​២០២២ និង​បាន​បិទ​បញ្ចប់​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី​៣១​ ខែមីនា ​ឆ្នាំ​២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពី​ដំណើរការ​សាងសង់​រួចរាល់ ត្រូវបាន​កាត់​ខ្សែបូ​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ កាលពី​ចុង​សប្តាហ៍ ថ្ងៃទី​២០​ខែឧសភា​ឆ្នាំ​២០២៣ ក្រោម​អធិបតីភាព​លោក អ៊ឹង គឹម​លាង អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប និង លោកស្រី អា​រី​យ៉ាណា អាដេ​ហ្ស៊ី ទីប្រឹក្សា សមាគម AIMF និង​ជា​លេខាធិការ​រង​អចិន្ត្រៃយ៍​ទទួលបន្ទុក កម្មវិធី​សហប្រតិបត្តិការ និង លោក Karim ZAIDY តំណាង​ប្រធាន​ស្ថាប័ន SIAAP ព្រមទាំង​វត្តមាន​ចូលរួម​ពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាង អភិបាលក្រុង មកពី​សាធារណរដ្ឋ​សង្គមនិយម វៀតណាម និង សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពត អភិបាលរង​ខេត្ត​ព្រះសីហនុ ខេត្តបាត់ដំបង និង តំណាង​មកពី​សាលា​រាជធានី​ភ្នំពេញ ព្រមទាំង ប្រធាន​មន្ទីរ​-​អង្គភាព​ពាក់​ព័​ន្ធ ក្នុង​ខេត្តសៀមរាប​មួយចំនួន​ផងដែរ។

តាម​របាយការណ៍​រប​ស់លោក ចិក គឹម​ជុន នាយករង​រដ្ឋបាល​សាលាខេត្ត​សៀមរាប ជា​អ្នកគ្រប់គ្រង​គម្រោង បាន បង្ហាញថា ខេត្តសៀមរាប​ជា​សមាជិក​របស់​សមាគម​អភិបាលក្រុង និយម​និយាយ​ភាសា​បារាំង (AIMF) ចាប់ពី​ឆ្នាំ​២០០០​មក ហើយ​បាន​ចូលរួម​ក្នុងការ​អភិវឌ្ឍ​បណ្តាញ​កែច្នៃ ភក់​ចេញពី​លូទឹកកខ្វក់​ទៅជា​ជី​កសិកម្ម ក្នុង​គោលបំណង​ពីរ​ទន្ទឹមគ្នា​គឺ​ការកែលម្អ​អនាម័យ​សាធារណៈ​និង​ការអភិវឌ្ឍ​ខ្សែសង្វាក់​ផលិតកម្ម​សម្រាប់​ជី​កសិកម្ម​(​ជីសរីរាង្គ​) ។

ក្រោម​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​និង​បច្ចេកទេស របស់​សមាគម​អភិបាលក្រុង និយម​និយាយ​ភាសា បារាំង (AIMF)​សហជីព​អន្តរ​ខេត្ត សម្រាប់​ប្រព័ន្ធ​អនាម័យ​នៅ​តំបន់​ប៉ារីស​(SIAAP) ទីភ្នាក់ងារ​ទឹក សែន​ណ​ក​ម៉​ង់​ឌី (AESN) បាន​រួមគ្នា​អនុវត្ត​នូវ​គម្រោង​ផលិត​ជីសរីរាង្គ ក្រោម​ការសហការ​ដៃគូ​អភិវឌ្ឍ​សាធារណៈរដ្ឋ​បារាំង នៅ​ខេត្ត​សៀមរាប ដោយ​ប្រើ​ថវិកា​ជា​ពីរ​ជំហាន ទី​១ សិក្សា​គម្រោង​ដែលជា​ជំនួយ​របស់​រដ្ឋបាល​អូ​ដឺ​សេន ប្រើ​ថវិកា​ចំនួន​៨​ម៉ឺន​យូរ៉ូ និង ជំហាន​ទី​២ គម្រោង​ផលិត​ជី​កសិកម្ម​(​ជី មមោក​)​នៅ​ខេត្តសៀមរាប គ្រោង​នឹង​អនុវត្ត​រយៈពេល​៤​ឆ្នាំ​ពី​ឆ្នាំ​២០២០​ដល់​២០២៤​ដែលមាន​ការចូលរួម ដោយ​រដ្ឋបាល​ខេត្តសៀមរាប បាន​ស្នើ​ទៅ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ហើយ​ក្រសួង​បាន​ឯកភាព​ផ្តល់នូវ​ដី​ចំនួន​៣​ហិតា​កន្លះ​ស្ថិតនៅ​ភូមិ​កន្ត្រក​សង្កាត់​ស្វាយដង្គំ ព្រមទាំង​ទទួលបាន​គាំទ្រ​ឥណទាន​ពី ទីភ្នាក់ងារ​ទឹក សែន​ណ​ក​ម៉​ង់​ឌី (ASEN)​ចំនួន​៩​សែន​អឺរ៉ូ សមាគម​អភិបាលក្រុង និយម​និយាយ​ភាសា បារាំង (AIMF)៤​សែន អឺរ៉ូ និង​សហជីព​អន្តរ​ខេត្ត សម្រាប់​ប្រព័ន្ធ​អនាម័យ​នៅ​តំបន់​ប៉ារីស​(SIAAP)​ចំនួន​៤​សែន​យូរ៉ូ​ដែរ សរុប​សហ​ហិរញ្ញប្បទាន​សម្រាប់​អនុវត្ត​គម្រោង​ចំនួន​១​លាន​៧០០​ពាន់​អឺរ៉ូ​។

លោក អ៊ឹង គឹម​លាង បាន​សំដែង​នូវ​ការ​កោតសរសើរ និង​ថ្លែងអំណរគុណ​ចំពោះ ម្ចាស់ជំនួយ​ទាំងអស់ ដែល​បាន​ចូលរួម​សហការ​ជំរុញ គាំទ្រ សម្របសម្រួល អនុវត្ត ធ្វើ​ឲ្យ​លេចចេញ​នូវ​សមិទ្ធផល នា​ពេល​នេះ។

លោក​អភិបាលរង​ខេត្ត មានប្រសាសន៍ថា គម្រោង​ផលិត​ជីសរីរាង្គ គឺជា​គម្រោង​ដ៏​មានតម្លៃ​ពហុ​វិស័យ ដែល​ចូលរួម​លើកកម្ពស់​សុខុមាលភាព​សង្គម និង​លើកកម្ពស់​កម្រិតជីវភាព ដល់​បងប្អូន​ប្រជាកសិករ​នានា ដោយហេតុថា គម្រោង​នេះ​មាន​គោលបំណង កែច្នៃ​ភក់​ដែល​ចេញពី​កាកសំណល់​មនុស្ស​(​លាមក​)​ធ្វើ​ជី​កសិកម្ម​ជី​(​មមោគ​) និង បង្កើត​ខ្សែ​ច្រវាក់​ទីផ្សារ ជី​មមោគ​ឲ្យ​ប្រសើរឡើង ដើម្បី​ផ្គត់ផ្គង់​តាម​តម្រូវការ វិស័យ​កសិកម្ម ដល់​ប្រជាកសិករ​ឲ្យ​មានតម្លៃ​ថោក​ជាង​ទីផ្សារ។

លោក​បាន​បន្ត​ទៀត​ថា ស្ថានីយ​ប្រព្រឹត្តិកម្ម​សំណល់​ភក់ និង​បាន​កែលម្អ​អនាម័យ​សាធារណៈ និង ក្របខណ្ឌ​ទូទៅ​នៃ​ការគ្រប់គ្រង​ភក់ ចេញពី​លូ​ទឹក​សម្អុយ ក្រៅពីនោះ វា​នឹង​រួមចំណែក​យ៉ាងសំខាន់ ដល់​ប្រព័ន្ធគ្រប់គ្រង​សំណល់​លូទឹកកខ្វក់​ក្នុង​ក្រុង​សៀមរាប ក្នុងនោះ​វា​នឹង​ក្លាយជា​ផ្នែក​នៃ​ការ​ជំរុញ​ឲ្យ ទីក្រុង​សៀមរាប ក្លាយជា​ទីក្រុង​ដែល​មាន​សោភ័ណភាព និង បរិស្ថាន​កាន់តែ​ស្រស់ស្អាត ថែមទៀត សក្តិសម​ជាទី​ក្រុង​ទេសចរណ៍​ដ៏​ល្អ​ឯក ផ្អែកលើ​វប្បធម៌​ធម្មជាតិ ប្រវត្តិសាស្ត្រ​ដ៏​យូរលង់ និង ល្បីល្បាញ។

ក្នុងនាម​រដ្ឋបាលខេត្ត ក្រុមប្រឹក្សា​ខេត្ត លោក អ៊ឹង គឹម​លាង សង្ឃឹមថា​ភាគី​បារាំង​នឹង​បន្ត​ជួយ គម្រោង​ដូចគ្នានេះ​នៅ​ជំហាន​បន្តបន្ទាប់​ទៀត ដើម្បី​បំពេញតម្រូវការ​ក្នុង​ក្រុង​សៀមរាប​ផង និង បណ្តា​ស្រុក​ជុំវិញ​ក្រុង​សៀមរាប​ផង ដែល​កំពុងតែ​មានការ​អភិវឌ្ឍ​លើ​វិស័យ​សំណង់ និង​សេវាកម្ម​នានា​យ៉ាងខ្លាំង​ក្លា ស្រប​ជាមួយនឹង​ការបង្កើត ទីក្រុង​រណប​ថ្មី នៅ​ប៉ែក​ខាងកើត និង​ប៉ែក​ខាងជើង​ក្រុង៕

ដោយ ៖ គឿន​វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៦ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម